អតីតប៉ូលិសយកជង្គង់សង្គត់កបុរសជនជាតិស្បែកខ្មៅរហូតដល់ស្លាប់ ពេលនេះទទួលបានការធានានៅក្រៅឃុំ

ចែករំលែក៖

លោក Derek Chauvin អតីត​ប៉ូលិស​ទីក្រុងMinneapolis ដែលរងការចោទប្រកាន់ពីបទសម្លាប់បុរសជនជាតិស្បែកខ្មៅឈ្មោះGeorge Floyd កាលពីខែឧសភាកន្លងមកនោះ ពេលនេះ ទទួលបានការធានាឲ្យនៅក្រៅឃុំហើយ នាថ្ងៃទី​៧ខែតុលា(ថ្ងៃនៅអាមេរិក) ក្រោយលោកបានតម្កល់ប្រាក់​ធានា​១លានដុល្លារ​។
មន្ត្រីគ្រប់គ្រងមន្ទីរឃុំឃាំង​និង ស្នងការប៉ូលិស Minnesota មិនបានប្រកាសឲ្យដឹងថា លោកDerek Chauvin បានប្រាក់មកពីណាយកមកតម្កល់នោះឡើយ ដើម្បីឱ្យបាននៅក្រៅឃុំ​។ លក្ខខណ្ឌដែលលោក​Derek Chauvin ​ទទួលបានការអនុញ្ញាតឲ្យនៅក្រៅឃុំ គឺ​ត្រូវបង្ហាញវត្តមាន គ្រប់ពេលវេលា តាមសំណើរបស់តុលាការ ឬស្នងការប៉ូលិស​។ លោក​Derek Chauvin មិនអនុញ្ញាតឲ្យកាន់កាំភ្លើង​ឡើយ ហើយមិនឲ្យទំនាក់ទំនងជាមួយគ្រួសារ Floyd​ ឡើយ ទោះជាតាមបណ្តាញសង្គមក្តី។
អតីតប៉ូលិស លោកChauvin ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ៣១ខែឧសភា​​​ ដោយចោទប្រកាន់ពីបទសម្លាប់មនុស្ស ដោយប្រើជង្គង់​សង្កត់ករយៈពេលយូរ ធ្វើឲ្យជនរងគ្រោះដាច់ខ្យល់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។
ការស្លាប់ជនជាតិស្បែកខ្មៅកន្លងមក បានបង្កឲ្យមានមហាបាតុកម្ម នៅទូទាំងពិភពលោក ប្រឆាំងការរើសអើងជាតិសាសន៍ ។ នៅលើទឹកដីអាមេរិក មានបាតុកម្មកើតឡើងនៅរដ្ឋទាំង​៥០​ ស្នើឲ្យឈប់ប្រើហិង្សាលើក្រុមជនជាតិស្បែកខ្មៅ​។ នៅពេលនេះគេមិនទាន់ដឹងថា ការដោះលែងអតីតប៉ូលិសឲ្យនៅក្រៅឃុំ អាចបង្កឲ្យមានមហាបាតុកម្មជាថ្មីដែរឬយ៉ាងណានោះទេ​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print