បុគ្គលិកក្រុមហ៊ុន EZECOM​ ម្នាក់ជិះម៉ូតូប៉ះសន្តិសុខម្នាក់ដេីរឆ្លងផ្លូវ៦០ម៉ែត្រ​បណ្ដាលឲ្យដួល​និងត្រូវរថយន្តមកពីក្រោយកិនឲ្យរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​ ៖​ បុគ្គលិក EZECOM ម្នាក់ជិះម៉ូតូគេចពីសន្តិសុខដេីរឆ្លងផ្លូវ60ម៉ែត្រ ទល់មុខបុរីប៉េងហួត​ ក្នុងសង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ តែគេចមិនផុតធ្វើឱ្យប៉ះសន្តិសុខនោះបន្តិចបណ្ដាលឲ្យដួលទាំងអស់គ្នា​ ហេីយត្រូវរថយន្តកូរ៉េមួយគ្រឿងទៀតបេីកមកពីក្រោយកិនបន្ថែមធ្វើឱ្យរងរបួសធ្ងន់​ម្នាក់​ស្រាលម្នាក់ កាលពីវេលាម៉ោង៤​ និង៣០នាទីរសៀល​ ថ្ងៃទី៨​ ខែតុលា​ ឆ្នាំ២០២០​ ។

​ តាមសម្ដីបុរសម្នាក់ដែលជាសន្តិសុខ​យាមនៅការដ្ឋានសាងសង់ក្បែរកន្លែង
កេីតហេតុ​ និងជាជនរងគ្រោះរបួសស្រាលក្នុងហេតុការណ៍នោះបានប្រាប់ឲ្យដឹងថា​ នៅពេលកេីតហេតុរូបគាត់ទេីបមកពីទិញខ្សែក្រវាត់នៅចិញ្ចេីមផ្លូវ៦០​ម៉ែត្រ​ រួចហេីយក៏ដេីរឆ្លងផ្លូវមកការដ្ឋានវិញ​ ស្រាប់តែពេលនោះមានបុរសម្នាក់ជិះម៉ូតូធំ​ ម៉ាក​ CBR ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 1HD-1265 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនល្មម​ រួចក៏បើកគេចពីគាត់​ តែប៉ះចំខ្លួនគាត់បន្តិចបណ្ដាលឲ្យដួលទាំងអស់គ្នា​ គ្រានោះស្រាប់តែមានរថយន្តកូរ៉េមួយគ្រឿងមិនចាំស្លាកលេខ​ បានបើកមកពីក្រោយស្របគ្នា​កិនលេីខ្លួនជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់​ ហើយរថយន្តបង្កបានបេីកគេចខ្លួនបាត់​ ។

​ ក្រោយមក​ នៅកន្លែងកេីតហេតុគេសង្កេតឃេីញមានបងប្អូនប្រជាពលរដ្ឋជាច្រេីនបានជួយមេីលថែ​ និងទាក់ទងទៅសាច់ញាតិ​ ព្រមទាំងរថយន្តសង្គ្រោះបន្ទាន់ឲ្យមកជួយដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យផងដែរ​ ។ រីឯម៉ូតូជនរងគ្រោះត្រូវបានក្រុមការងាររបស់ក្រុមហ៊ុន​ EZECOM​ យកទៅរក្សាទុកឲ្យម្ចាស់វិញ​ ៕​ ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print