បុរសម្នាក់ត្រូវរថយន្តស៊េរីទំនេីប​ AUDI Q7 បុកស្លាប់នៅក្នុងបុរី​ រ៉ូយ៉ាល់មេគង្គ​ ខណ្ឌជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ​ ៖​ នារីម្នាក់បេីករថយន្តស៊េរីទំនេីប​ម៉ាក​ AUDI Q7 មួយគ្រឿង​ បានជ្រុលទៅបុកម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៩​មួយគ្រឿងក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​កាលពីវេលាម៉ោងប្រមាណ៨យប់ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ នៅចំណុចក្នុងបុរី​ រ៉ូយ៉ាល់មេគង្គ ក្បែរផ្លូវជាតិលេខ៦អា ក្នុងសង្កាត់ព្រែកលៀប​ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ​ ។

​ រថយន្តបង្កម៉ាក​ AUDI Q7 ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 2AQ-0805 បេីកបរដោយនារីម្នាក់​មិនស្គាល់អត្តសញ្ញាណ​ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន​ភ្លាមៗ ។ រីឯម៉ូតូរងគ្រោះម៉ាក​ ហុងដាឌ្រីម​ ស៊េរីឆ្នាំ២០១៩​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ព្រៃវែង​ 1P -1443 ជិះដោយបុរសម្នាក់​ឈ្មោះ​ ខន​ សុភួន​ អាយុ២៤ឆ្នាំ​ មានទីលំនៅផ្ទះ៩៨​ ផ្លូវលំ​ ភូមិបឹងក្អែក​ ឃុំពាមមានជ័យ​ ស្រុកពាមរក៍ ខេត្ត​ព្រៃវែង​ (ត្រូវបានស្លាប់នៅកន្លែងកេីតហេតុ)​ ។

​ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកេីតហេតុបានឲ្យដឹងថា​ ដំបូងគេឃេីញភាគីខាងម៉ូតូធ្វេីដំណេីរតាមផ្លូវបេតុងក្នុងបុរី​ រ៉ូយ៉ាល់មេគង្គ​ ក្នុងទិសដៅពីលិចទៅកេីត​ ខណៈនោះក៏មានភាគីរថយន្តបង្កខាងលេីធ្វេីដំណេីរក្នុងទិសដៅបញ្ច្រាសគ្នា​ដោយប្រើល្បឿនលឿន​ បានបុកម៉ូតូរងគ្រោះពេញទំហឹង​ និងកិនម៉ូតូអូសប្រហែល១០ម៉ែត្រ​រងការខូចខាតយ៉ាងដំណំ​ និងធ្វេីឲ្យបុរសម្ចាស់ម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុផងដែរ​ ។

​ ក្រោយមក​ បងប្អូនប្រជាពលរដ្ឋបានឃាត់នារីម្នាក់ដែលជាអ្នកបើកបររថយន្តប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋាន​ រួចសមត្ថកិច្ចក៏បានទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វេីការវាស់វែង​ និងស្ទួចយករថយន្តបង្កនិងម៉ូតូ​ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដេីម្បីរង់ចាំដោស្រាយតាមក្រោយ​ ។ រីឯសពជនរងគ្រោះ​ សមត្ថកិច្ចបានធ្វេីកំណត់ហេតុប្រគល់ឲ្យសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print