ភ្នំពេញ ៖ ប្រជាពលរដ្ឋជាច្រេីនដែលរស់នៅទល់មុខអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង៣ និង៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះ មានការភ្ញាក់ផ្អេីលជាខ្លាំងដោយសារករណីទុស្សេខ្សែភ្លេីងបានបង្កជាអគ្គិភ័យឆាបឆេះខ្សែភ្លេីងយ៉ាងសន្ធោសន្ធៅធ្វើឱ្យដាច់រាយប៉ាយពាសពេញផ្លូវ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកេីតហេតុបានឲ្យដឹងថា ដំបូងឡើយគាត់ឮសំឡេងផ្ទុះផូងៗ រួចគាត់ក៏ចេញមកមេីលស្រាប់តែឃើញមានការឆាបឆេះខ្សែភ្លេីងលេីដំបូងសាលាអន្តរជាតិ អាស៊ានយ៉ាងខ្លាំង ទេីបនាំគ្នាស្រែកឆោឡោមានទាំងសមត្ថកិច្ចជាច្រេីនចេញពីអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅមកមេីលនិងរាយការណ៍ទៅភ្នាក់ងារជំនាញខាងពន្លត់អគ្គិភ័យ ព្រមទាំងមន្ត្រីអគ្គីសនីឲ្យជួយបិទកុងតាក់ភ្លេីងផងដែរ ដេីម្បីងាយស្រួលធ្វើអន្តរាគមន៍បាញ់ពន្លត់ ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម
កងកម្លាំងពន្លត់អគ្គិភ័យបានចេញឡានទឹកចំនួន២គ្រឿងមកដល់ តែដោយសារបងប្អូនប្រជាពលរដ្ឋមានការភ័យខ្លាចឆ្លងដល់ផ្ទះរបស់ពួកគាត់ ទេីបនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យពីក្នុងផ្ទះអ្នកដែលមាន មកធ្វេីការបាញ់អស់ចំនួន៤បំពង់ក៏រលត់ទៅវិញជាស្ថាពរ ដោយមិនបានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យនោះទេ ៕ដោយ៖ ភារ៉ា ដង្កោ