ខេត្តពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃសុក្រ ៧រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់បន្តជន់លិចខ្លាំងនៅស្រុកភ្នំក្រវាញ ក្រុងពោធិ៍សាត់ និងស្រុកកណ្ដៀងនៃខេត្តពោធិ៍សាត់ ខណៈដែលផ្ទៃមេឃអាប់អួ និងបន្តធ្លាក់ភ្លៀងពីតិចទៅច្រើនស្ទើរមិនឈប់ឈរ ។
ទឹកជំនន់ជន់លិចនេះនៅតំបន់ខាងលើនេះគឺជាលើកទី៣ហើយ បណ្ដាលឲ្យរងផលប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងផលដំណាំ។ល។ដោយមានសភាពកាន់តែធ្ងន់ធ្ងរបែបនេះ មន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទរួមជាមួយស្ថាប័នពាក់ព័ន្ធនៅតែបន្តជួយធ្វើអន្តរាគមន៍ដល់ប្រជាពលរដ្ឋរងគ្រោះយ៉ាងសស្រាក់សស្រាំបំផុត ៕ ដោយៈ បុឹម ពិន
...