ភ្នំពេញ៖ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯកទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ កម្លាំងជំនាញបានស្រាវជ្រាវរហូតឈានដល់បង្ក្រាបករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដោយឃាត់ខ្លួនជនសង្ស័យបាន៥នាក់និងវត្ថុតាងមួយចំនួន។
លោកអធិការខណ្ឌបានឲ្យដឹងថា៖ករណីបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង១៦និង១៥នាទីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅចំណុចបារចតុមុខ តាមផ្លូវជាតិលេខ៥ ក្រុម២០៤ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
លោកអធិការនគរបាលខណ្ឌបានបន្តទៀតថា ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាល ខណ្ឌដូនពេញ អធិការដ្ឋាននិងប៉ុស្តិ៍បានបើកការស្រាវជ្រាវបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់(ស្រី២នាក់) រួមមាន
១-ឈ្មោះ អែម សាមាន ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ភូមិ១៦ ក្រុម២០៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដកហូតគ្រឿងញៀនចំនួន១៥កញ្ចប់(១៤កញ្ចប់តូច និង១ធំ) ។
២-ឈ្មោះ ម៉ែន រ៉ាវុធ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ មុខរបរមិនពិតប្រាកដ (ដកហូតគ្រឿងញៀនចំនួន១កញ្ចប់តូច)។
៣-ឈ្មោះ ង្វៀង ហ្វុងថាន់ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិ១៦ ក្រុម២០៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ (ប្រើប្រាស់នូវសារធាតុញៀន)។
៤-ឈ្មោះ រុន ឌី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ (ប្រើប្រាស់នូវសារធាតុញៀន)។
៥-ឈ្មោះ ប៊ូ ស្រីលី ភេទស្រី អាយុ២៩ឆ្នាំជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវជាតិលេខ៥ ក្រុម២០៤ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
-វត្ថតាងដកហូតរួមមាន៖
១-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១៦កញ្ចប់ (១៥កញ្ចប់តូច និង១ធំ)។
២-ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន។
៣-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន១។
៤-ប្រាក់រៀលចំនួន២០៤.៥០០៛(ម្ភៃមុឺន
បួនពាន់ប្រាំរយរៀល) និងលុយដុល្លារ៣០$(សាមសិបដុល្លារ)។
ចំពោះមុខ កម្លាំងជំនាញខណ្ឌនិងប៉ុសិ៍្ត កំពុងបន្តការស្រាវជ្រាវរកបក្ខពួកនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕
ដោយ៖ ចន្ទ លីហ្សា