រាជរដ្ឋាភិបាល ចេញអនុក្រឹត្យបង្កើតសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារឥណទាន

ចែករំលែក៖

ភ្នំពេញ៖ បើយើងតាមអនុក្រឹត្យដែលអង្គភាព«នគរដ្រេហ្គន»ទទួលបាននៅថ្ងៃទី០៩ ខែតុលានេះ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យថ្មីមួយ ស្តីពីការបង្កើតសាជីវកម្មធានាឥណទានកម្ពុជា។
សូមបញ្ជាក់ថា៖ តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលបានបញ្ជាក់ថា «សាជីវកម្មធានាឥណទានកម្ពុជា» ដែលសរសេរជាអក្សរកាត់ថា «ស.ធ.ក» និង សរសេរជាភាសាអង់គ្លេសថា Credit Guarantee Corporation of Cambodia (CGCC) ដែលស្ថិតនៅ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ស.ធ.ក ត្រូវបានកំណត់ជាសហគ្រាសសាធារណៈ ដែលមានឧបនិស្ស័យជាគ្រឹះស្ថានហិរញ្ញវត្ថុមិនមែន ធនាគារ និងមានស្វ័យភាពបរិបូរណ៍ក្នុងការដឹកនាំ និងគ្រប់គ្រងប្រតិបត្តិការរបស់ខ្លួន។
ស.ធ.ក មានបេសកកម្មផ្តល់សេវាធានាឥណទានប្រកបដោយជំនាញវិជ្ជាជីវៈ ស្របតាមនិយាមអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារឥណទាន និងជំរុញបរិយាប័ន្នហិរញ្ញវត្ថុ។ ក្នុងនោះមាន៥ជំពូក និង១៩មាត្រា សូមអានអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលម្អិតទាំងស្រុងដូចខាងក្រោម៖

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print