ស្លាប់ម្នាក់​របួសធ្ងន់ម្នាក់នៅផ្លូវថៃហ្គ័រ​ ក្រោយពីរថយន្តហុីយ៉ាន់ដាយបុកជាមួយម៉ូតូសណ្តោងរុឺម៉កក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង​ ឯអ្នករួមដំណេីរម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅសង្គ្រោះភ្លាមៗ​ ក្រោយពីត្រូវរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងបុកម៉ូតូសណ្តោងរុឺម៉កពេញទំហឹង​ កាលពីវេលាម៉ោង១ និង៣០នាទី ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវថៃហ្គ័រ ក្នុងសង្កាត់ព្រែកឯង​ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

​ សពជនរងគ្រោះ មានឈ្មោះ ម៉េង រ៉ា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។

​ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក់​ហ៊ីយ៉ាន់ដាយមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-0632 ធ្វើដំណើរតាមបណ្តោយផ្លូវថៃហ្គ័រ​ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន​ ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏មានម៉ូតូសណ្តោងរុឺម៉កមួយគ្រឿងទៀតធ្វើដំណើរក្នុងទិសដៅបញ្រ្ចាសគ្នាក៏ត្រូវរថយន្តម៉ាកហ៊ីយ៉ាន់ដាយជ្រុលចង្កូតទៅបុកម៉ូតូសណ្តោងរុឺម៉កចំពីមុខពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងបណ្តាលឲ្យម្ចាស់ម៉ូតូសណ្តោងរុឺម៉កម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដេីម្បីសង្គ្រោះបន្ទាន់ ។

​ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចទាក់ទងទៅខាងជំនាញចររាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកធ្វើការវាស់វែងយករថយន្ត និងម៉ូតូសណ្តោងរុឺម៉ក់ទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសពរងគ្រោះ​ ត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុរួចប្រគល់ទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print