លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០

ចែករំលែក៖

ភ្នំពេញ៖ សេចក្ដីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា៖ នៅព្រឹកថ្ងៃសុក្រ ៧រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៨និង៣០នាទីព្រឹក នៅវិមានសន្តិភាព ទីស្ដីការគណៈរដ្ឋមន្ត្រី មានបើក កិច្ច ប្រជុំ ពេញអង្គ គណៈ រដ្ឋមន្ត្រី ក្រោម អធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ដើម្បីពិនិត្យនិងពិភាក្សាលើ៖
១-សេចក្ដីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២១-២០២៣។
២-សេចក្ដីព្រាងផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ២០១៩-២០២៣។
៣-បញ្ហាផ្សេងៗ ៖
សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តយល់ព្រមពីស្ថាប័ននីតិប្បញ្ញត្តិ៖
៣.១- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមានិងបោះបង្គោល ព្រំដែន គោក រវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋសង្គមនិយមវៀតណាម។
៣.២- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖
១-ពិធីសារទី៣ ស្តីពីសិទ្ធិសហការលើជើងហោះហើរក្នុងស្រុក ក្នុងរង្វង់ទឹកដី នៃ ប្រទេសជាសមាជិកអាស៊ានណាមួយ។
២-ពិធីសារទី៤ ស្តីពីសិទ្ធិហោះហើរកូធ័រមីណល (Co-Terminal Rights) រវាង
អាកាសយានដ្ឋាន នៅក្នុងទឹកដី នៃប្រទេសជាសមាជិកអាស៊ាន។
៣.៣-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់ កិច្ច សន្យាទី៩ និងទី១០នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម។
៣.៤- សេចក្តី ព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការ ហាម ឃាត់ អាវុធនុយក្លេអ៊ែរ។

ក្រោយពីបានស្ដាប់របាយការណ៍និងមតិពិភាក្សាផ្លាស់ប្ដូរយោបល់រួចមក សម័យប្រជុំពេញអង្គ គណៈរដ្ឋ មន្ត្រីបានសម្រេច៖

១-សេចក្ដីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២១-២០២៣
សេចក្ដី ព្រាងកម្មវិធីវិនិយោគសាធារណៈ(ក.វ.ស.)៣ឆ្នាំរំកិល ២០២១-២០២៣ មានគោលបំណង បង្ហាញ ពីទិន្នន័យ គម្រោងវិនិយោគដែលមានអាទិភាពខ្ពស់របស់ក្រសួងស្ថាប័នដែលជា គោល នយោបាយ មានចែង ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា និងជាផែនទីចង្អុលផ្លូវ សម្រាប់ ការអនុវត្ត គោលនយោបាយ ដែលមានចែងនៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ ជាតិ (ផ.យ.អ.ជ.) ២០១៩-២០ ២៣។
សេចក្ដីព្រាង ក.វ.ស. ៣ឆ្នាំរំកិល ២០២១-២០២៣ បានដាក់បញ្ចូលគ្នា នូវ គម្រោងកំពុងដំណើរការ ដែលការអនុវត្តគម្រោងកំពុងបន្តនៅក្នុងដំណាក់កាល ក.វ.ស. និងគម្រោងសម្រាប់ អនុវត្ត ផ.យ.អ.ជ. ដែលជាគម្រោងស្នើសុំថ្មីត្រូវអនុវត្តក្នុងដំណាក់កាល ក.វ.ស.។ ចំពោះ ក.វ.ស. ៣ ឆ្នាំរំកិល ២០២១-២០២៣ នេះ មានគម្រោងសរុបចំនួន ៦២៩ ដែលត្រូវការបរិមាណទុនសរុប ១២ ៧៩៦ លានដុល្លារ អាមេរិក ដោយ ក្នុងនោះ ២០៣ជា គម្រោ ង កំពុងដំណើរការ ដែលត្រូវការទុនចំនួន ៨ ៣៩៧លាន ដុល្លារ អាម៉េរិក និង៤២៦ជា គម្រោងសម្រាប់ អនុវត្ត ផ.យ . អ. ជ. ឬគម្រោងថ្មី ដែលត្រូវការទុនចំនួន ៤ ៣៩៩ លាន ដុល្លារអាម៉េរិក។
ការវិភាជទុនដល់គម្រោងនានារបស់ ក.វ.ស. ៣ឆ្នាំរំកិល ២០២១-២០២៣  ទៅតាម វិស័យ នីមួយៗ ត្រូវ បាន កំណត់៖ ៨,៩%សម្រា ប់ គម្រោង ក្នុង វិស័យ សង្គម កិច្ច ៣៤,២% សម្រាប់គម្រោង ក្នុង វិស័យ សេដ្ឋកិច្ច ៥០,១% សម្រាប់ គម្រោង ក្នុង វិស័យ ហេដ្ឋារចនា សម្ព័ន្ធ និង ៦,៨%សម្រាប់ គម្រោង ក្នុងវិស័យ សេវា និង កម្មវិ ធី អន្តរ វិ ស័ យ ។
សេចក្ដី ព្រាង ក.វ.ស. ៣ឆ្នាំរំកិល ២០២១-២០២៣ ត្រូវបាន រៀបចំ ឡើង មាន ៤ ជំពូក និង បញ្ជី តារាង ចំនួន១១ ហើយត្រូវបាន សម្រេច ឯកភាព ដោយ អង្គប្រជុំពេញអង្គ គណៈ រដ្ឋមន្ត្រី។
២-សេចក្ដីព្រាងផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ២០១៩-២០២៣
កន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់ អំពើ ហិង្សា លើ ស្ត្រី ចំនួន ពីរ(ទី១ ឆ្នាំ២០០៩-២០១៣ និងទី២ ឆ្នាំ២០១៤-២០១៨)។ ប៉ុន្តែក៏នៅ មាន បញ្ហា សេសសល់ និងបញ្ហាប្រឈមថ្មីៗ ដែ ល បណ្តាល មកពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់សង្គម ប្រព័ន្ធ ព័ត៌មាន វិទ្យា និងសាកលភាវូបនីយកម្ម។ ស្រ្តីកម្ពុជាមួយចំនួននៅតែប្រឈមមុខ នឹង អំពើ ហិង្សា ផ្លូវកាយផ្លូវចិត្ត និងផ្នែកសេដ្ឋកិច្ចទាំងនៅក្នុង ផ្ទះនៅកន្លែងធ្វើការ និងក្នុងសហគមន៍ ដោយមិន គិតពីកម្រិត ប្រាក់ ចំណូល កម្រិត វប្ប ធម៌ និង ចំណេះដឹង ឡើយ ខណៈដែលមូលហេតុចម្បង ត្រូវ បាន ទទួល ស្គាល់ ជាទូទៅ ថា បណ្តា ល មកពី វិសម ភា ព យេនឌ័រ និងការរើសអើង។
ក្នុងន័យនេះ សេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពីហិង្សាលើស្រ្តី ២០១៩-២០ ២៣ គឺជាផែនការលើកទី៣ ដែលត្រូវបាន រៀបចំឡើង ដើម្បី ជាផែនទីតម្រង់ទិសសម្រាប់បណ្ដា ក្រសួងស្ថាប័ន អ្នក ពាក់ព័ន្ធ ទាំង ថ្នាក់ជាតិនិ ងថ្នាក់ ក្រោ មជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រព័ន្ធផ្សព្វផ្សាយ ក្នុង ការ បន្ត អនុវត្តការងារ បង្ការ ទប់ស្កាត់ ឆ្លើយ តប និងដោះស្រាយអំពើហិង្សាលើស្រ្តីឱ្យ កាន់ តែ មាន ប្រសិ ទ្ធ ភាព និង ភាពស័ក្តិសិទ្ធិខ្ពស់ ក្នុង គោលបំណងឆ្ពោះទៅកាត់បន្ថយ រាល់ ទម្រង់ នៃ អំពើ ហិង្សា លើ ស្រ្តី ដែល នឹង រួម ចំណែក លើកកម្ពស់តម្លៃសីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ សំដៅ លើក កម្ព ស់ សម ធម៌ បរិយាបន្ន និង ភាពសុខដុមរមនា សង្គម ដែលនឹងផ្ដល់លទ្ធភាពគ្រប់ គ្រាន់ ដល់ ស្ត្រី អាច ប្រើប្រាស់សក្តានុពល របស់ ខ្លួន ជា អតិបរមាដើម្បីចូលរួមក្នុង ដំណើរ ការ អភិវឌ្ឍ ប្រទេស ជាតិ។
សេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពីហិង្សាលើស្រ្តី ២០១៩-២០ ២៣ ត្រូវបាន រៀបចំ ឡើង ដោយ មាន៧ ជំពូក ហើយត្រូវបាន សម្រេច ឯកភាព ដោយ អង្គប្រជុំពេញអង្គ គណៈ រដ្ឋមន្ត្រី។

៣-បញ្ហាផ្សេងៗ
កិច្ច ប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រី បានសម្រេចបញ្ជូនទៅ សុំ ការអនុម័តយល់ព្រម ពីស្ថាប័ន នីតិ ប្បញ្ញ ត្តិ ៖
៣.១- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមានិងបោះបង្គោល ព្រំដែន គោក រវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋសង្គមនិយម វៀត ណា ម ។
៣.២- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖
១- ពិធីសារទី៣ ស្តីពីសិទ្ធិសហការលើជើងហោះហើរក្នុងស្រុក ក្នុងរង្វង់ទឹកដី នៃ ប្រ ទេ ស
ជាសមាជិកអាស៊ានណាមួយ។
២- ពិធីសារទី៤ ស្តីពីសិទ្ធិហោះហើរកូធ័រមីណល (Co-Terminal Rights) រវាង
អាកា ស យា ន ដ្ឋាន នៅ ក្នុង ទឹកដី នៃ ប្រទេសជាសមាជិកអាស៊ាន។
៣.៣-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្ត កញ្ចប់ កិច្ច សន្យា ទី៩ និង ទី១០នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ អាស៊ា ន ស្តីពីសេវាកម្ម។
៣.៤- សេចក្តី ព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការ ហាម ឃាត់ អាវុធ នុយ ក្លេអ៊ែរ។
សម្ដេច អគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា បាន មាន ប្រសាសន៍ ថា៖
១- ក្នុងបរិបទនៃវិ បត្តិជំងឺកូវីដ-១៩ ប្រទេស កម្ពុជានៅរក្សាបាននូវការគ្រប់គ្រង ហិរញ្ញវត្ថុ ក្នុង ស្ថាន ភាព ល្អ ប្រសើ រ បើ ធៀបនឹងបណ្ដា ប្រទេសមួយចំនួន។ ជាក់ស្ដែង រាជរដ្ឋាភិបាលនៅ មានលទ្ធភាព គ្រប់គ្រាន់ដើម្បី បញ្ចេញកញ្ចប់ថវិកា សម្រាប់ ចំណាយ ចរន្ត ក្នុង ការ បើក បៀវត្ស រ៍ រៀង រាល់ ២សប្ដាហ៍ម្ដង ជូន មន្ត្រី រាជការ ទូទាំង ប្រទេស និងបន្តកម្មវិធីឧបត្ថម្ភសាច់ ប្រាក់ ជូន ប្រជា ពល រដ្ឋ ក្រីក្រ និង ងាយ រងគ្រោះ ដោយ សារ ផល ប៉ះពាល់ នៃជំងឺ កូវីដ-១៩ ព្រម ទាំង គាំទ្រ ដល់ កម្មវិធី វិនិយោគ សាធារណៈ ជាអាទិ៍ កា រ កសាង ហេដ្ឋា- រចនា សម្ព័ន្ធ ផ្លូវថ្នល់ ប្រឡាយ ទឹក និង គម្រោង ខ្នាត តូច នៅ តាម សហគមន៍ មូលដ្ឋាន ។
២- ដើម្បីឆ្លើយតបនឹងបញ្ហាគ្រោះទឹកជំនន់ដែលបាននិង កំពុងកើតមាននាពេលបច្ចុប្បន្ន ក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងរដ្ឋបាល ថ្នាក់ ក្រោម ជាតិ ត្រូវបង្កើនការយកចិត្តទុកដាក់ប្រុង ប្រយ័ត្ន ខ្ពស់ ដោយ ចាត់ វិធានការចាំ បាច់នានា និងដឹកនាំកម្លាំងក្នុងការចេញទៅជួយសង្គ្រោះ ប្រជាពលរដ្ឋ តាម ភូមិ សា ស្ត្រ ដែល ទទួល ខុសត្រូវ ឱ្យបានទាន់ពេលវេលា ដើម្បី ទប់ទល់ នឹង គ្រោះ ទឹក ជំនន់ ព្រមទាំង កាត់ បន្ថយ ឱ្យ បាន ជា អតិបរមានូវការលំបាកនិងផលប៉ះពាល់ដល់ទ្រព្យ សម្បត្តិ និងអាយុ ជីវិត របស់ ប្រជា ពលរដ្ឋ។
អង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានបិទសម័យប្រជុំនៅវេលាម៉ោង៩និង៥៣នាទី៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print