កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបបាន២ករណីផ្សេងគ្នា ឃាត់ខ្លួនមនុស្ស៥នាក់ ជាមួយគ្រឿងញៀនជិត២គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ៖ ប្រតិបត្តិការបង្ក្រាបធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ក្រោមការសម្របសម្រួលពី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ នេះបើតាមមន្ដ្រីមន្ទីរប្រឆាំងគ្រឿងញៀន បានប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះថា ប្រតិបត្តិការនេះធ្វើឡើងនៅ២ទីតាំងផ្សេងគ្នា។
សូមបញ្ជាក់ថា៖ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់២ករណី នៅខណ្ឌកំបូល និងមួយករណីទៀត ជាការដឹកជញ្ជូនជួញដូរគ្រឿងញៀនឆ្លងដែន លាក់ក្នុងកញ្ចប់បញ្ញើពីកម្ពុជា ទៅអូស្រ្តាលី នៅចំណុចក្រុមហ៊ុន Fedex Express។ ក្នុងនោះ

ទីតាំងទី១-ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល កម្លាំងជំនាញ ក៩ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការបង្ក្រាប ករណីជួញដូរគ្រឿងញៀខុសច្បាប់ ចាប់ឃាត់ខ្លួនជនសង្ស័យ០២នាក់ ទី១៖ឈ្មោះ ឈន មករា អាយុ៣១ឆ្នាំ និងទី២៖ឈ្មោះ តែម ជីមី អាយុ២៦ឆ្នាំ។ ដកហូតវត្ថុតាង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ICE ១០កញ្ចប់ ប្រហែល១គីឡូក្រាម, ជញ្ជីងថ្លឹងគ្រឿងញៀន០១គ្រឿង, ទូរស័ព្វ០៤គ្រឿង និងសម្ភារប្រើប្រាស់វេចខ្ចប់មួយចំនួន។
ទីតាំងទី២- នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ កម្លាំងជំនាញ ក១០ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយក្រុមហ៊ុន Fedex Express និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង សឿន មុនីរ័ត្ន បានដំណើការត្រួតពិនិត្យកញ្ចប់បញ្ញើរ មិនប្រក្រតីលាក់បង្កប់ក្នុងសៀវភៅអាន។
ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ០៣នាក់ ទី១៖ឈ្មោះ CONTH ABDUL អាយុ៣៩ឆ្នាំ ជនជាតិសេរ៉ាឡេអូន, ទី២៖ឈ្មោះ OGAN DIMMA LGWE LINUS អាយុ២៩ឆ្នាំ ជនជាតិនីហ្សេរីយ៉ា, ទី៣៖ឈ្មោះ ហាន លីស ភេទស្រី អាយុ២៨ឆ្នាំ។ វត្ថុតាងចាប់យកបាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ៩៩៣.៤២ក្រាម។
បច្ចុប្បន្នក្រោយបញ្ចប់ការសួរនាំជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់និងបន្តស្រាវជ្រាវរកជនសង្ស័យពាក់ព័ន្ធ ក៏ដូចលុបបំបាត់បទល្មើសគ្រឿងញៀន៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print