រាជធានីភ្នំពេញ ៖ ក្រោយពីទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនខែតារាចម្រៀង អ្នកនាង សួស វីហ្សា និងស្វាមី ទទួលបានដំណក់ឈាមរួមគ្នាលើកដំបូងរបស់ពួកគេហើយ។ ពួកគេបានចាត់ទុកកូនស្រីនេះគឺជាកាដូដ៏ធំសម្រាប់ជីវិតគូនេះ។
ក្រោយសម្រាលបានកូនស្រីភ្លាម លោកទទួលបានការផ្ញើសារសាទរជច្រើនបន្តបន្ទាប់ពីអ្នករួមអាជីព និងអ្នកគាំទ្រ។ លោក ថមមី និយាយថា«ទីបំផុតកាដូនៃចំណងដៃរៀបការរបស់ពួកខ្ញុំទាំងពីរនាក់គឺកូនស្រីដ៏ឆ្លាតរបស់ប៉ាម៉ាក់បានសម្រាលដោយជោគជ័យ និងសុវត្ថិភាព កូនស្រីបានមកឃើញពិភពលោកដ៏ស្រស់ស្អាត និងជ្រកក្រោមម្លប់នៃសុខសន្តិភាពហើយ»។ ថមមី បន្តរៀបរាប់ទាំងក្ដីរំភើបថាសមាជិកថ្មីនៃក្រុមគ្រួសារលោក និងជាបេះដូង ពួកគេនោះមានឈ្មោះថា ថង សាម៉ូលីណា ហៅ Jenny កើតនៅថ្ងៃទី 0៩ ខែ តុលា ឆ្នាំ២០២០ វេលាម៉ោង ៩ នាទីព្រឹក “។ លោកក៏ថ្លែងការអរគុណបងប្អូនដែលបានជូនពរ និងផ្តល់ជាកំលាំងចិត្តមកកាន់ក្រុមគ្រួសាររបស់លោកអោយគ្រួសារទាំងមូលសូមអរគុណបងប្អូនទាំងអស់គ្នាខ្លាំងសម្រាប់ការលើកទឹកចិត្ត និងសាកសួរសុខទុក្ខ។
គួរបញ្ជាក់ដែរថា សួស វីសា និងលោក ថមមី បានរៀបមង្គលការយ៉ាងអធឹកអធមកាលពីអំឡុងចុងខែវិច្ឆិកា ឆ្នាំ ២០១៩ ក្រោយពីស្វែងយល់ចិត្តគ្នាអស់ជាច្រើនឆ្នាំ៕ ដោយ វឌ្ឍនា