យុទ្ធ ឋានៈ ទទួលស្គាល់ថាស្រលាញ់ សូដា នីតា តែមិនបានសំឡឹងមើលទ្រព្យសម្បត្តិនាងទេ

ចែករំលែក៖

ភ្នំពេញ៖ ទីបំផុតតារាសម្តែងរូបសង្ហារលោក យុទ្ធ ឋានៈ និងអ្នកនាង សូដា នីតា បានប្រកាសអំពីចំណងស្នេហ៍រួមគ្នាជាផ្លូវការហើយ។ ទោះជាយ៉ាងណាភាគីខាងប្រុសលើកឡើងថា នេះជាស្នេហាពិតដែល មិនមែនសម្លឹងមើលលើទ្រព្យ ឬភាពល្បីល្បាញរបស់ខាងស្រីឡើយ។

ថ្មីៗនេះ លោក យុទ្ធ ឋានៈ និង សូដា នីតា បានបញ្ចេញមុខ និងទទួលស្គាល់ថា ពួកគេពិតជាស្រលាញ់គ្នាមែនទែន ដោយពិតជាយកគ្នាធ្វើជាប្តីប្រពន្ធ មិនមែនជាការសម្តែងបោកប្រាស់ឡើយ ខណៈពួកគេប្រកាសនូវគម្រោងពិធីភ្ជាប់ពាក្យជាមួយគ្នានាពេលខាងមុខនេះ។   តារាសម្តែងលោក យុទ្ធ ឋានៈ បានប្រាប់ ឱ្យដឹងថា លោកពិតជាស្រលាញ់គ្នាជាមួយអ្នកនាង សូដា នីតា ពិតមែនដោយច្បាស់លាស់នឹងគ្នាហើយរឿងនេះមិនមែនជាការសម្តែងធ្វើឡើងឡើយ ហើយបើនិយាយពីស្រលាញ់លើទ្រព្យសម្បត្តិ ឬភាពល្បីល្បាញរបស់នាងគឺរិតតែមិនមែន តារាប្រុសរូបសង្ហាររូបនេះបាននិយាយផងដែរថា លោកនិងអ្នកនាង សូដា នីតា គ្រាន់ភ្ជាប់ពាក្យនឹងគ្នាជាមុនទុកសិន ព្រោះខណៈនេះមិនទាន់ថាសម្រេចរៀបចំមង្គលការបានឡើយ។ អ្នកនាង សូដា នីតា នៅកាន់ទុក្ខម្តាយរបស់នាងដែលទើបចែកឋានកន្លងទៅ។ទោះបីជាមិនទាន់មានពិធីមង្គលការធំដុំក៏ដោយ ក៏ពួកគេស្រលាញ់ពិតប្រាកដដោយភ្ជាប់ពាក្យជាផ្លូវការនាពេលខាងមុខនេះ 

គួរបញ្ជាក់ដែរថា លោក យុទ្ធ ឋានៈ គឺជាតារាសម្តែងប្រុសដែលលេចមុខក្នុងរឿងភាគច្រើនរបស់ស្ថានីយទូរទស្សន៍ ហើយក៏ជាតារាធ្លាប់ផ្ទុះរឿងចម្រូងចម្រាសជាមួយកញ្ញា រ៉ូស កាលពីប៉ុន្មានខែមុនរឿងថតលូកស្ទាបនោះ ផ្អើលការចាប់អារម្មណ៍ពេញបណ្តាញសង្គមរងការរិះគន់យ៉ាងចាស់ដៃផងដែរ៕

              

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print