ថៃ​ ​ច​ចារ​ជាមួយ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំងCOVID-19​ មួយចំនួនអង់គ្លេស ចិន និង​រុស្ស៊ី​ ដើម្បី​អាច​ទទួលបាន​វ៉ាក់សាំង​ឲ្យ​កាន់តែ​លឿន

ចែករំលែក៖

អន្តរជាតិ៖ បើតាមការអះអាងពីលោក Nakorn Premsri អគ្គនាយកវិទ្យាស្ថានវ៉ាក់សាំងជាតិថៃ បានប្រាប់កាសែតថៃបាងកកប៉ុស្តិ៍ថា៖ កាលពីថ្ងៃទី ខែតុលា ឆ្នាំ២០២០ មន្រ្តីក្រសួងសុខាភិបាលថៃកំពុងតែចារជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំង​​COVID-19 មួយចំនួននៅអង់គ្លេស ចិននិងរុស្ស៊ីដើម្បីអាចទទួលបានវ៉ាក់សាំងឲ្យកាន់តែលឿនតាមតែអាចធ្វើទៅបាន

លោក Nakorn Premsri បានបញ្ជាក់ថា រដ្ឋាភិបាលថៃក៏រំពឹងថា នឹងអាចសម្រេចបានកិច្ចព្រមព្រៀងទិញវ៉ាក់សាំង​COVID-19 ដែលកំពុងអភិវឌ្ឍដោយសាកលវិទ្យាល័យ Oxford និងជាមួយអង្គការសុខភាពពិភពលោក (WHO)​តាមរយៈកម្មវិធី COVAX ដែលត្រូវបានបង្កើតឡើងដើម្បីជួយទិញវ៉ាក់សាំងសម្រាប់ប្រទេសកំពុងអភិវឌ្ឍផងដែរ លោក Nakorn អះអាងថា ក្នុងដំណាក់កាលដំបូង រដ្ឋាភិបាលថៃចង់ទបានវ៉ាក់សាំងក្នុងរយៈពេលពីទៅខែក្រោយវ៉ាក់សាំងនោះទទួលការអនុញ្ញាតឲ្យផលិត

បើតាមមន្ត្រីសុខាភិបាលថៃ ក៏បានបញ្ជាក់ដែរថា៖«​យើងចាំបាច់ត្រូវតែសកម្ម និងស្វះស្វែងរកវិធីដើម្បីទទួលបានវ៉ាក់សាំងឲ្យបានរហ័សបំផុត​»​ បន្ថែមពីនេះ ថៃប្រឈមនឹងការផ្ទុះឆ្លងជំងឺ COVID-19 ដោយសារតែករណីឆ្លងខ្លះអាជ្ញាធរសុខាភិបាលមិនអាចស្វែងរកឃើញករណីឆ្លងដែលបណ្តាលឲ្យប្រជាជនទាំងមូលងាយរងគ្រោះ បើសិនជាមានការឆ្លងរាលដាល

សូមជម្រាបថា រដ្ឋាភិបាលថៃ មានគម្រោងបង្កើនថវិកាសម្រាប់កម្មវិធីវ៉ាក់សាំងដល់ទៅជាង៩៦លានដុល្លារ​(ពាន់លានបាត​) ដើម្បីអាចផ្តល់វ៉ាក់សាំង COVID-19 ដល់ប្រជាជន៣៣លាននាក់ ប្រហាក់ប្រហែលនឹង៥០ភាគរយនៃប្រជាជនសរុប ចំពោះវ៉ាក់សាំង COVID-19​នេះផងដែរ រដ្ឋាភិបាលថៃនឹងផ្ដលដោយឥតគិតថ្លៃ ប៉ុន្តែអាជ្ញាធរសុខាភិបាលនឹងធ្វើបញ្ជីអាទិភាពអ្នកដែលនឹងទទួលវ៉ាក់សាំងជាមុន

ដោយឡែកបើតាមបុគ្គលិកសុខាភិបាល ក៏ដូចជាអ្នកបម្រើសេវាសង្គមនឹងទទួលបានអាទិភាពនេះ ចំណែកអ្នកដែលស្ថិតក្នុងតំបន់ដែលមានករណីឆ្លងជាប្រចាំ នឹងត្រូវទទួលបានវ៉ាក់សាំងតែម្តង ក្រៅតែពីស្វះស្វែងរកទិញវ៉ាក់សាំងពីបរទេស ថៃក៏កំពុងអភិវឌ្ឍកម្មវិធីវ៉ាក់សាំងCOVID-19 ដោយខ្លួនឯងដែរ

លោក Nakorn បន្តថា ការធ្វើតេស្តដំណាក់កាលដំបូងលើមនុស្សនឹងត្រូវចាប់ផ្តើមឲ្យបានលឿនបំផុតក្នុងខែធ្នូ ការណ៍ដែលថៃ ព្យាយាមអភិវឌ្ឍវ៉ាក់សាំងខ្លួនឯងបែបនេះ គឺបណ្តាលមកពីបទពិសោធនៅពេលផ្ទុះគ្រុនផ្តាសាយជ្រូកកាលពីឆ្នាំ២០០៩ ដែលថៃពុំអាចផ្គត់ផ្គង់វ៉ាក់សាំងគ្រប់គ្រាន់ដល់ប្រជាជនខ្លួន

បច្ចុប្បន្ន បើគិតត្រឹមថ្ងៃទី ខែតុលាឆ្នាំ២០២០ម្សិលមិញនេះ ប្រទេសថៃមានករណីឆ្លងសរុបចំនួន,៦២៨ករណី និងស្លាប់ចំនួន៥៩នាក់ ជំងឺCOVID-19 នេះប៉ះពាល់សេដ្ឋកិច្ចថៃ ដោយបណ្តាលឲ្យការនាំចេញធ្លាក់ចុះ និងបាត់បង់ភ្ញៀវទេសចរ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print