កម្មវិធីរត់ម៉ារ៉ាតុងឆ្នាំ២០២១នៅតូក្យូត្រូវបានពន្យារពេលពីខែមីនាដល់ខែតុលា

ចែករំលែក៖

អ្នករៀបចំកម្មវិធីបានប្រកាសនៅចុងសប្តាហ៍នេះថា ការរត់ម៉ារ៉ាតុងនៅទីក្រុងតូក្យូ ប្រទេសជប៉ុនឆ្នាំ២០២១ ត្រូវបានពន្យារពេលចាប់ពីថ្ងៃទី៧ ខែមីនាដល់ថ្ងៃទី១៧ ខែតុលា។

ព្រឹត្តិការណ៍នេះត្រូវបានគេប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ម៉ារ៉ាតុងតូក្យូដែលជាផ្នែកមួយនៃការរត់ម៉ារ៉ាតុងអន្តរជាតិចំនួន៦ រួមជាមួយការប្រារព្ធនៅបូស្តុន, ប៊ែកឡាំង, ទីក្រុងឈីកាហ្គោ, ញូវយ៉ក និងទីក្រុងឡុងនឹងមានការប្រកួតប្រជែងទ្រង់ទ្រាយធំជាមួយគ្នា។

ការរត់ប្រណាំងនៅឆ្នាំនេះដែលដំបូងត្រូវបានគេរំពឹងថា នឹងទាក់ទាញអ្នកចូលរួមប្រមាណ៣៨.០០០ នាក់ត្រូវបានលុបចោលពីការចូលរួមពីសាធារណជនទូទៅដោយសារជំងឺកូវីត-១៩ ។ អ្នករត់ប្រណាំង និងរទេះរុញប្រហែល២០០នាក់បានចូលរួមនៅក្នុងការប្រកួតដែលបានធ្វើឡើងនៅថ្ងៃទី១ ខែមីនា។

សេចក្តីថ្លែងការណ៍បានបន្ថែមទៀតថា អ្នកដែលបានចុះឈ្មោះសម្រាប់ការចូលរួមរត់ម៉ារ៉ាតុងតូក្យូឆ្នាំ ២០២០ អាចពន្យារពេលការចូលរួមរបស់ពួកគេទៅការប្រណាំងនៅឆ្នាំក្រោយ ឬព្រឹត្តិការណ៍ឆ្នាំ ២០២២ ៕

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print