ខេត្តបាត់ដំបង៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះថា៖ បច្ចុប្បន្នក្រសួង ក៏ដូចជាមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងអជ្ញាធរពាក់ព័ន្ធកំពុងតែយកចិត្តទុកដាក់ទប់ស្កាត់ផលប៉ះពាល់ និងបង្កើនការតាមដានស្ថានភាពផ្លូវថ្នល់ ហើយត្រៀមដោះស្រាយផលខូចខាតនេះ បន្ទាប់ពីស្ថានភាពជំនន់ទឹកភ្លៀងបានធូរស្រាល។
ក្រសួងសូមសំណូមពរ ឱ្យបងប្អូនប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរ ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ។ ដូច្នេះសូមមើលតាមរូបភាពខាងក្រោមពីស្ថានភាពផ្លូវដែលខូចខាត និងអាចគ្រោះថ្នាក់បើបើកបរ ខ្វះការប្រយ័ត្ន ៕
...
ដោយ៖ សិលា