កូរ៉េខាងត្បូងកោះប្រជុំជាបន្ទាន់ក្រោយសាររបស់មេដឹកនាំ គីម ជុងអ៊ុន ក្នុងឱកាសនៃទិវាបង្កើតបក្ស

ចែករំលែក៖

នៅថ្ងៃទី១១ ខែតុលា ការិយាល័យ ប្រធានាធិបតីកូរ៉េខាងត្បូង បានកោះប្រជុំជាបន្ទាន់ គណៈកម្មការសន្តិសុខជាតិ(NSC) ដើម្បីពិភាក្សា ស្តីពីព័ត៌មាន ដែលមេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន បានថ្លែង ក្នុងពិធីដង្ហែរក្បួនព្យុហយាត្រាទ្រង់ទ្រាយធំ នាឱកាសខួប៧៥ឆ្នាំថ្ងៃបង្កើតបក្សពលករកូរ៉េខាងជើង។
កិច្ចប្រជុំក្រោមការដឹកនាំរបស់លោក Suh Hoon ប្រធានគណៈកម្មការសន្តិសុខជាតិ ដោយមានការចូលរួមពីមន្ត្រីសន្តិសុខជាន់ខ្ពស់ជាច្រើនរូបចូលរួម ក្នុងនោះមានរដ្ឋមន្ត្រីក្រសួងការបរទេស ក្រសួងការពារជាតិ និងក្រសួងឯកភាពជាតិ។ កិច្ចប្រជុំត្រូវបានធ្វើឡើង ក្រោយ មេដឹកនាំគីម ជុងអ៊ុន បានថ្លែង ថា ពីក្តីសង្ឃឹម កូរ៉េទាំងពីរ រួមដៃគ្នា ក្រោយវិបត្តិកូវីដ១៩ បានឆ្លងផុតទៅ។
សារព័ត៌មាន យ៉ុងហាប់បានផ្សាយថា សមាជិក ក្រុម NSC បានយល់យ៉ាងច្បាស់ពីសាររបស់មេដឹកនាំ គីម ជុងអ៊ុន ក្នុងការបង្កើតទំនាក់ទំនង ល្អប្រសើ រវាងកូរ៉េទាំងពីរ ក្នុងឱកាសសមស្របណាមួយ។
ក្រោយការវិភាគទៅលើ សាររបស់មេដឹកនាំ គីម ជុងអ៊ុន វិមានប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ជាក់ថា កិច្ចព្រមព្រៀងរវាងកូរ៉េទាំងពីរ នឹងត្រូវគោរពយ៉ាងពេញលេញដើម្បីបញ្ចៀសសង្គ្រាមកើតឡើងនៅឧបទ្វីបកូរ៉េ។
ក្រសួងឯកភាពជាតិកូរ៉េខាងត្បូងបានលើកឡើងថា នេះជាសារសំខាន់របស់មេដឹកនាំ គីម ជុងអ៊ុន ដែលចង់ផ្សះផ្សាទំនាក់ទំនងល្អប្រសើរនឹងគ្នា ក្រោយបញ្ចប់ការឆ្លងរាលដាលកូវីដ១៩ ។ នៅក្នុងសុន្ទរកថា លោក គីម បានលើកឡើងពីសន្តិភាព និងកែទម្រង់ទំនាក់ទំនងកាន់តែប្រសើរជាមួយកូរ៉េខាងត្បូង៕ ដោយ៖ធីរីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print