ភ្នំពេញ៖ រងការខូចខាតកាន់តែធ្ងន់ធ្ងរ និង អាចប្រឈមនឹងគ្រោះថ្នាក់ ប្រសិនបើនៅតែមានការធ្វើដំណើរ ទៀតនោះ ចំពោះស្ពានដែកច្រកចូលក្រុមហ៊ុន ស៊ិន ទ្រី តាមផ្លូវលេខ៣៧១ នៃខណ្ឌដង្កោ ។
តាមរូបភាពជាក់ស្តែង នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នេះ បានអោយដឹងថា ដែកលើស្ពានបាន របើក ឡើង ដែលមិនអាចអោយរថយន្តធ្វើដំណើរបានឡើយ ខណៈមូលហេតុនៃការ របើក នេះ ត្រូវបានអ្នកធ្វើដំណើរ អះអាងថា បណ្តាលមកពីឡានធំជិះឆ្លងកាត់ជាញឹកញាប់ ។
ស្ពានដែកដ៏ចាស់ទ្រុឌទ្រោមមួយនេះ បានរងការខូចខាតជាយូរមកហើយ តែហាក់មិនឃើញអាជ្ញាធរជួសជុល ឬ ផ្អាកអោយធ្វើចរាចរណ៍ឡើយ ។ អ្នកធ្វើដំណើរ ព្រួយបារម្ភ ថា ការធ្វើដំណើរលើស្ពានមួយនេះ អាចប្រឈមនឹងការបាក់ និង គ្រោះថ្នាក់ ជាទីបំផុត ។
បញ្ហានេះ ប្រជាពលរដ្ឋ សង្ឃឹមថា លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ មេត្តាជួយដោះស្រាយបញ្ហានេះផង ៕
https://youtu.be/d8_Kki0obbU
ដោយ៖ចេស្តា
...