រងការខូចខាតកាន់តែធ្ងន់ធ្ងរ និង អាចប្រឈមនឹងគ្រោះថ្នាក់ ចំពោះស្ពានដែកច្រកចូលក្រុមហ៊ុន ស៊ិន ទ្រី នៃខណ្ឌដង្កោ(មានវីដេអូ​)

ចែករំលែក៖

ភ្នំពេញ៖ រងការខូចខាតកាន់តែធ្ងន់ធ្ងរ និង អាចប្រឈមនឹងគ្រោះថ្នាក់ ប្រសិនបើនៅតែមានការធ្វើដំណើរ ទៀតនោះ ចំពោះស្ពានដែកច្រកចូលក្រុមហ៊ុន ស៊ិន ទ្រី តាមផ្លូវលេខ៣៧១ នៃខណ្ឌដង្កោ ។ 

តាមរូបភាពជាក់ស្តែង នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នេះ បានអោយដឹងថា ដែកលើស្ពានបាន របើក ឡើង ដែលមិនអាចអោយរថយន្តធ្វើដំណើរបានឡើយ ខណៈមូលហេតុនៃការ របើក នេះ ត្រូវបានអ្នកធ្វើដំណើរ អះអាងថា បណ្តាលមកពីឡានធំជិះឆ្លងកាត់ជាញឹកញាប់ ។

ស្ពានដែកដ៏ចាស់ទ្រុឌទ្រោមមួយនេះ បានរងការខូចខាតជាយូរមកហើយ តែហាក់មិនឃើញអាជ្ញាធរជួសជុល ឬ ផ្អាកអោយធ្វើចរាចរណ៍ឡើយ ។ អ្នកធ្វើដំណើរ ព្រួយបារម្ភ ថា ការធ្វើដំណើរលើស្ពានមួយនេះ អាចប្រឈមនឹងការបាក់ និង គ្រោះថ្នាក់ ជាទីបំផុត ។

បញ្ហានេះ ប្រជាពលរដ្ឋ សង្ឃឹមថា លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ មេត្តាជួយដោះស្រាយបញ្ហានេះផង ៕

   

https://youtu.be/d8_Kki0obbU

ដោយ៖ចេស្តា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print