ស្នងការខេត្តក្រចេះៈ ក្រុមចោរបានបាញ់សំដៅមកលើសមត្ថកិច្ចបណ្តាលអោយរបួស២នាក់ ហើយគេចខ្លួន

ចែករំលែក៖

ខេត្តក្រចេះ៖ លោកឧត្តមសេនីយ័ត្រី លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះបានប្រាប់«នគរដ្រេហ្គន»តាមទូរស័ព្ទមុននេះបន្តិចថា ក្រុមចោរប្លន់មានគ្នា៤នាក់ បានមកចូលប្លន់ផ្ទះប្រជាពលរដ្ឋក្នុងភូមិអូរញៀន ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ កាលពីវេលាម៉ោង៨កន្លះយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ ហើយសមត្ថកិច្ចនគរបាលបានមកជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋ ប៉ុន្តែក្រុមចោរបានបាញ់ស្រោចសំដៅមកលើកម្លាំងយើងបណ្តាលអោយរងរបួស២នាក់ ដែលពួកវាប្រើវិធីរត់គេចខ្លួន។

លោកស្នងការបន្តថា សមត្ថកិច្ចកំពុងតាមស្រោបមុខសញ្ញា ដោយសហការជាមួយនិងកម្លាំងកងរាជអាវុធហត្ថដោយការប្រុងប្រយ័ត្នដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ ហើយលោកកំពុងមានវត្តមាននៅទីនោះដឹកនាំកម្លាំងផ្ទាល់៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print