នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ៖ ម្សិលមិញ មនុស្ស៥នាក់ស្លាប់ដោយលង់ទឹកនៅកម្ពុជា ខណៈបណ្តាខេត្តមួយចំនួនរងគ្រោះដោយជំនន់ទឹកភ្លៀង

ចែករំលែក៖

ភ្នំពេញ៖ ម្សិលមុិញ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ នៅទូទាំងប្រទេសកម្ពុជា មានមនុស្ស៥នាក់បានស្លាប់ដោយសារលង់ទឹក ខណៈដែលបណ្តាខេត្តមួយចំនួនរបស់កម្ពុជា កំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង។ នេះតាមការលើកឡើងពី នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងប្រាប់អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ថា ៖ មនុស្សទាំង៥នាក់ដែលស្លាប់ដោយលក់ទឹកនេះ មាននៅក្នុងខេត្តស្វាយរៀងម្នាក់, ព្រៃវែងម្នាក់, បន្ទាយមានជ័យម្នាក់, កណ្ដាលម្នាក់ និងខេត្តកំពង់ធំម្នាក់។

សូមជម្រាបថា៖ គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ មានបណ្តាស្រុកមួយចំនួន ខេត្តចំនួន១០ របស់ប្រទេសកម្ពុជា ប្រឈមនឹងជំនន់ទឹកភ្លៀង ឬមានកម្ពស់ទឹកឈានដល់ការប្រកាសអាសន្ន ក្នុងនោះរួមមាន៖ ខេត្តប៉ៃលិន, ព្រះវិហារ, កំពង់ឆ្នាំង , ស្ទឹងត្រែង, បន្ទាយមានជ័យ, បាត់ដំបង, សៀមរាប, ពោធិ៍សាត់, កំពង់ធំ និងខេត្តកំពង់ស្ពឺ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានក្រើនរំលឹក និងអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់ដែលងាយរងគ្រោះ និងរងគ្រោះដោយទឹកជំនន់ទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ផងដែរ និងស្ដាប់តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ដែលបានទៅអន្ដរាគមន៍ជួយសង្គ្រោះ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print