តើអ្នកដឹងអត់ថា៖ សត្វ​កណ្តុរ ​បាន​ជួយ​ជីវិត​មនុស្សព្រោះគេ​ប្រើប្រាស់​វា​សម្រាប់​ការពិសោធន៍​ថ្នាំ​វ៉ាក់សាំង ឬថ្នាំពេទ្យ

ចែករំលែក៖

អន្តរជាតិ៖ ជាទូទៅមនុស្សភាគច្រើន តែងតែដឹងថាសត្វកណ្តុរជាសត្វមួយដែលអាចចម្លងជំងឺ ទៅបំផ្លាញផលដំណាំជាច្រើន ភាគច្រើនគឺជាសត្វមួយដែលបង្កឲ្យមានបញ្ហាដល់ការរស់នៅរបស់មនុស្សប្រចាំថ្ងៃ ប៉ុន្តែអ្នកខ្លះ មិនដឹងថាសត្វកណ្តុរ​​មួយនេះមានប្រយោជន៍រហូតបានជួយជីវិតមនុស្ស ជាមួយការសិក្សាអំពីជីវវិទ្យាជាច្រើននៅក្នុងមន្ទីរពេទ្យ និងសកលវិទ្យាល័យនានានៅក្នុងពិភពលោក

បើយោងតាមគេហទំព័រ Smithsonian Mag បានបញ្ជាក់ថា កាលពីជាង២០ឆ្នាំមុន និសិត្សពេទ្យពីររូបមកពីសកលវិទ្យាល័យ Harvard បានធ្វើការបណ្តុះក្រចៀកមនុស្សម្ខាងនៅលើខ្នងរបស់សត្វកណ្តុរមួយប្រភេទក្នុងមន្ទីរពិសោធន៍ដោយជោគជ័យ ជាធម្មតាគេអាចប្រើប្រាស់បច្ចេកទេសមួយនេះក្នុងការបណ្តុះសារីរាង្គមនុស្សសាមញ្ញផ្សេងៗទៀត ដែលបានខូខាតដោយប្រការណាមួយ ជៀសជាងការប្រើប្រាស់សារីរាង្គសិប្បនិម្មិត

ចំពោះការប្រើប្រាស់សត្វកណ្តុរសម្រាប់ពិសោធន៍ត្រូវបានគេធ្វើឡើងតាំងពីអំឡុងឆ្នាំ១៨៥០មកម្ល៉េះ «Lab Rats» «Mus Musculus» គឺជាសត្វកណ្តុរមួយប្រភេទដែលគេប្រើប្រាស់នៅក្នុងសមក្មភាពវេជ្ជសាស្ត្រទាំងនោះ ដោយសារតែលក្ខណៈជីវសាស្ត្ររបស់ពួកវាមានលក្ខណៈស្រដៀងគ្នានឹងមនុស្ស គេប្រើប្រាស់វាសម្រាប់ការពិសោធន៍ថ្នាំវ៉ាក់សាំង ថ្នាំពេទ្យ សកម្មភាពវះកាត់នានា

បន្ថែមពីនេះ សត្វកណ្តុរ​​អាចបន្តពូជបានលឿន ឆាប់រហ័ស វារស់នៅជាក្រុមដែលមានការប្រាស្រ័យទាក់ទង ហើយវាជាសត្វមួយដែលស៊ីអាហារសឹងតែគ្រប់ប្រភេទ ក្រៅពីនេះ គេក៏បានប្រើសត្វឆ្មា សត្វឆ្កែក្នុងការពិសោធន៍មួយចំនួនផងដែរ យ៉ាងណាមិញ ស្ថាប័នវេជ្ជសាស្ត្រពាក់ព័ន្ធមួយចំនួនបានបង្កើតលំនាំក្នុងការការពារសត្វមួយនេះពីការពិសោធន៍ហួសកម្រិតពេក ជាក់ស្តែងលំនាំនេះមានដូចជា៖ការប្រើប្រាស់ត្វកណ្តុរកាន់តែតិចតាមតែអាចធ្វើបាន ប្រើប្រាស់វិធីសាស្ត្រផ្សេងៗជំនួសសត្វកណ្តុរបើអាចធ្វើបាន និងប្រើប្រាស់វិធីសាស្ត្រដែលមិនបង្កភាពឈឺចាប់ខ្លាំងដល់សត្វ​​កណ្តុរ

សូមជម្រាបថា មុននឹងថ្នាំពេទ្យមួយអាចចូលទៅក្នុងទីផ្សារវេជ្ជសាស្ត្រ និងទៅកាន់ប្រជាជនទូទៅបាន ថ្នាំទាំងនោះត្រូវឆ្លងកាត់ការពិសោធន៍ពីសត្វកណ្តុរ បន្ទាប់មកសត្វជ្រូក ឆ្កែ និងសត្វដែលធំជាងនេះដូចជាសត្វស្វាជាដើម មុននឹងការធ្វើពិសោធន៍លើមនុស្ស

គួរបញ្ជាក់ថា ជាទូទៅ ការពិសោធន៍អាចចំណាយពេលពី១០ទៅដល់១៥ឆ្នាំ គេប៉ាន់ស្មានថា កណ្តុរជាង១០០លានក្បាលត្រូវបានស្លាប់នៅក្នុងសកម្មភាពវេជ្ជសាស្ត្រ សហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំ ទោះបីជាសត្វកណ្តុរជាសត្វដែលរំខាន់ការរស់នៅរបស់អ្នកមែន តែអ្នកគួរយល់ថា សត្វមួយនេះបានជួយស្រង់ជីវិតមនុស្សរាប់លាន់នាក់នៅក្នុងពិភពលោក ពីជំងឺ នៅក្នុងឆ្នាំ២០១៣ រូបសំណាក់កណ្តុរត្រូវបានគេសាងសង់ឡើងនៅវិទ្យាស្ថានវេជ្ជសាស្ត្រទីក្រុង Novosibirsk ប្រទេសរុស្សី ដើម្បីរំលឹកដល់ការបូជាអាយុជីវិតរបស់សត្វកណ្តុរ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print