ព្រៃឡង់៖ ជាភាសាជនជាតិគួយ មានន័យថា « ព្រៃរបស់យើង »

ចែករំលែក៖

ខេត្តកំពង់ធំ ៖ បើតាមប្រភពសរសេរដោយ Chhut Chheana /USAID Wonders of the Mekong បានអោយដឹងថា៖ រូបភាព​ទាំងនេះ គឺ​ស្ថិតនៅក្នុង​ដែនជម្រកសត្វព្រៃ «​ព្រៃ​ឡង់​» ស្ថិតក្នុង​ភូមិ​ជាំ​ស្វាយ ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ​។ «​ព្រៃ​ឡង់​» គឺជា​តំបន់​ព្រៃ​បម្រុង​ទុក ដែល​លាតសន្ធឹង​លើទឹក​ដី​នៃ​ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និង​ខេត្តស្ទឹងត្រែង នា​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា​។​
ប្រភព Chhut Chheana /USAID Wonders of the Mekong បញ្ជាក់ថា៖
«​ព្រៃ​ឡង់​» ជា​ភាសា​របស់​ជនជាតិ​គួ​យ កម្ពុជា មានន័យថា «​ព្រៃរបស់​យើង​» ។ «​ព្រៃ​ឡង់​» ត្រូវបាន​គេ​ចាត់ទុកថា ជា​ព្រៃ «​អា​ម៉ា​ហ្សូ​ន​» របស់​ប្រទេស​កម្ពុជា ដែលជា​ជម្រក​សម្រាប់​សត្វ​ជិត​ផុត​ពូជ និង​បក្សី​ជាច្រើន​ប្រភេទ រួមទាំង​ខ្លាឃ្មុំ​ព្រះអាទិត្យ ដំរី ខ្លារខិន និង​ខ្លា​។​

បន្ថែមពីលើនេះ « ព្រៃ ឡង់ » គឺជាប្រភព ដែលគ្រប់គ្រងលំហូរ ទឹកនិង ដីល្បាប់ចូលទៅក្នុង អាង បឹងទន្លេសាប ជាជម្រកពង – កូនដ៏សំខាន់សម្រាប់ មច្ឆជាតិ  ព្រមទាំងជា តំបន់ដែលមាន សក្តានុពលខ្ពស់ក្នុងការផ្តល់ ហិរញ្ញប្បទានឥណទាន កាបូនសម្រាប់ ប្រទេសកម្ពុជាផងដែរ ។ មានន័យថាព្រៃដ៏ ពិសេស នេះ មាន សារៈសំខាន់ ណាស់ សម្រាប់ និរន្តរភាព បរិស្ថាន រយៈពេល វែងរ បស់ ប្រទេស កម្ពុជា ព្រមទាំង សម្រាប់ សន្តិសុខ ស្បៀង និង ទឹក ផងដែរ ។ សូម ចូលរួម យុទ្ធនាការ ការពារ ព្រៃ ឡង់ រួមគ្នា ជាមួយ USAID Cambodia Green Future ទាំងអស់គ្នា ! ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print