ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ កម្មវិធីអបអរសាទរទិវាសន្តិភាពអន្តរជាតិឆ្នាំ២០២០ និងផ្សព្វផ្សាយអ្នកនាំសារសន្តិភាព ក្រោមមូលបទ”ការពារសន្តិភាជាមួយគ្នា” បានចាប់ផ្តើមសកម្មភាពពីការធ្វើទស្សនកិច្ចសិក្សាចេញពីវិមានអនុស្សាវរីយ៍ ” នយោបាយ ឈ្នះ ឈ្នះ “ ដើម្បីសិក្សាស្វែងយល់បន្ថែមពីអត្ថន័យនយោបាយឈ្នះ ឈ្នះ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្ថាបនិកឯក មគ្គុទ្ទេសដ៏ឆ្នើម និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិត សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា ព្រមទាំងមានវត្តមានចូលរួមពីថ្នាក់ដឹកនាំកាយរឹទ្ធិជាតិកម្ពុជា លោក លោកស្រីអគ្គនាយក សាកលវិទ្យាធិការ អគ្គនាយករង ប្រធាននាយកដ្ឋាន និងលោក លោកស្រីប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីខេត្តទាំង២៥។
ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ ដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដែលបានអនុញ្ញាតឱ្យប្រតិភូអញ្ជើញមកធ្វើទស្សនកិច្ចនៅវិមានឈ្នះ= ឈ្នះ៕
ប្រភព៖ ទទក