រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវឱ្យកម្មករនិយោជិត ទាំងអស់របស់ក្រុមហ៊ុន ស៊ីនទ្រី ចូលធ្វើការងារឡើងវិញ កុំបន្តធ្វើកូដកម្មខុសច្បាប់តទៅទៀត

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ចេញថ្ងៃទី១២ តុលានេះ បានឲ្យដឹងថា៖ ការធ្វើកូដកម្មរបស់កម្មករនិយោជិតក្រុមហ៊ុន ស៊ីនទ្រី។ រដ្ឋបាលរាជធានី ភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ ឱ្យបាន ជ្រាបថា ចាប់តាំងពីល្ងាចថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ រហូតមកទល់បច្ចុប្បន្ននេះ កម្មករផ្នែកបើកបរ និងផ្នែកប្រមូលសំរាម របស់ក្រុមហ៊ុន ស៊ីនទ្រី នៅបន្តធ្វើ កូដកម្មខុសច្បាប់ មិនចេញប្រមូលសំរាម នៅឡើយ លើកលែងតែកម្មករផ្នែកបោសសំអាត ។ កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំប្រជុំសម្របសម្រួលដោះស្រាយវិវាទរវាងក្រុមហ៊ុន ស៊ីនទ្រី និងបងប្អូន កម្មករនិយោជិតជាច្រើនលើក ច្រើនសារ រហូតទទួលបានការព្រមព្រៀងគ្នារួចហើយ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ប៉ុន្តែការ ព្រមព្រៀងនេះ ត្រូវបានបងប្អូនកម្មករនិយោជិតរបស់ក្រុមហ៊ុន ស៊ីនទ្រី មិនគោរពឡើយ ហើយនៅតែ បន្តទាមទារនូវ អត្ថប្រយោជន៍នានាខុសច្បាប់ និងលឺខិតបទដ្ឋានគតិយុត្តជាធរមាន ដែលធ្វើឱ្យរដ្ឋបាលរាជធានីភ្នំពេញ ពុំអាចធ្វើអន្តរាគមន៍ ជូនបានឡើយ។ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវឱ្យកម្មករនិយោជិតទាំងអស់របស់ក្រុមហ៊ុន ស៊ីនទ្រី ចូលធ្វើការងារឡើងវិញ កុំបន្តធ្វើកូដកម្មខុសច្បាប់តទៅទៀត ដែលនាំឱ្យបាត់បង់ប្រាក់អត្ថប្រយោជន៍នានារបស់បងប្អូនដែលច្បាប់កំណត់។ ក្នុង ករណី បងប្អូនចូលបម្រើការងារវិញ រដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្តធានាដដែល នូវខ្លឹមសារដែលមាននៅក្នុងកំណត់ហេតុ អង្គប្រជុំកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០។ ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងចាត់វិធានការ ដោយប្រើប្រាស់កម្លាំងសរុប និង មធ្យោបាយសរុបជា បន្តបន្ទាប់ ដើម្បីប្រមូលសំរាមដែលមានការកកស្ទះនៅរាជធានីភ្នំពេញ ឱ្យអស់ពីសមត្ថភាពលទ្ធភាព
ដែលមាន។ ឆ្លៀតឱកាសនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមវេចខ្ចប់ទុកដាក់សំរាមរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងបញ្ចេញសំរាមទាំងនេះ នៅតាមកន្លែងស្តុបណ្តោះអាសន្ន ដែលខណ្ឌ សង្កាត់ នីមួយៗបានកំណត់ ៕ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print