ដោយបច្ចុប្បន្នទឹកបានឡេីងពេញៗអាង ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានសម្រេចបេីកទ្វារទឹកនៅទំនប់ពាមល្វា ចំនួន ០២ទ្វារទឹក

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ប្រភពពីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឱ្យដឹងថា៖ស្ថានភាពទឹកនៅទំនប់ពាមល្វា-អូរតោង ស្ថិតនៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ បច្ចុប្បន្នទឹកបានឡេីងពេញៗអាង ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានបេីកទ្វារទឹកនៅទំនប់ពាមល្វា ចំនួន ០២ទ្វារទឹក ក្នុងមួយទ្វារមានកម្ពស់ ២,៥ ម៉ែត្រ និងទំនប់អូរតោង បានបេីកទ្វារទឹក ចំនួន ០៧ទ្វារទឹក ក្នុងនោះ ០២ទ្វារបេីកកម្ពស់ចំនួន ០,៥ម៉ែត្រ ០៣ទ្វារបេីកកម្ពស់ចំនួន ៧តឹក និង០២ទ្វារបេីកកម្ពស់ ១ម៉ែត្រ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ ៕

        

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print