សម្តេចក្រឡាហោម ស ខេង ផ្ញើសារថ្លែងអំណរគុណ និងកោតសរសើរថ្នាក់ដឹកនាំ គណៈបញ្ជាការ ឯកភាពខេត្តបាត់ដំបង ក្នុងការចូលរួមជួយសង្រ្គោះប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានផ្ញើសារថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តគ្រប់កម្រិត អាជ្ញាធរដែនដី និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៃខេត្តបាត់ដំបង ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានរួមសហការគ្នាខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុស ត្រូវខ្ពស់ ចូលរួមក្នុងប្រតិបតិការជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា ក្នុងខេត្តបាត់ដំបង។

ឆ្លៀតក្នុងឱកាសដ៏លំបាកនេះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា សកម្មភាពទាំងអស់នេះ ស្ដែងឲ្យឃើញនូវទឹកចិត្តដ៏ប្រពៃ និងស្មារតីសាមគ្គីភាពជួយគ្នាទៅវិញ ទៅមក នៅក្នុងគ្រាជួបគ្រោះអាសន្ន ដែលប្រជាពលរដ្ឋកំពុងទទួលរងគ្រោះមហន្ដរាយធម្មជាតិ និងបានបង្កវិនាសកម្មដល់អាយុជីវិត ទ្រព្យសម្បត្តិ ផ្ទះសម្បែង សត្វពាហនៈ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត នៅក្នុងខេត្តបាត់ដំបងផងដែរ។

ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវ និងជំរុញលើកទឹកចិត្តដល់គណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ អាជ្ញាធរ ដែនដី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់កម្រិតនៃខេត្តបាត់ដំបង កងកម្លាំងប្រដាប់អាវុធ និងអង្គភាពពាក់ព័ន្ធ ព្រមទាំងសប្បុរសជនទាំងអស់ សូមបន្ដចូលរួមចំណែកកាន់តែផុលផុសថែមទៀត ក្នុងបេសកម្មដ៏មានសារៈសំខាន់នេះ ដើម្បីបុព្វហេតុជាតិ និងប្រជាជន៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print