ប៉ូឡូញ​ ស្រង់«គ្រាប់បែករញ្ជួយដី»មានទម្ងន់​៥តោន បន្សល់តាំងពីសង្គ្រាមលោកលើកទីពីរនៅក្បែរសមុទ្របាល់ទិក

ចែករំលែក៖

នៅថ្ងៃទី​១២ខែតុលា ក្រុមមុជទឹក​មកពីកម្លាំងទាហាន ជើងទឹកប្រទេសប៉ូឡូញ បានចាប់ផ្តើម​ស្រង់គ្រាប់បែកបន្សល់តាំងពីសម័យសង្គ្រាមលោកលើកទីពីរ ​។ គ្រាប់បែកនោះមានទម្ងន់ដល់ទៅ៥តោន ស្ថិតនៅបាតទន្លេជីក ជិតដែនសមុទ្រ បាល់ទិក។
គ្រាប់បែក​ខាងលើមានរហស្សនាមថា “Tallboy” (គ្រាប់បែករញ្ជួយដី) ត្រូ​វបានកម្លាំងទាហានអាកាស ប៉ូឡូញទម្លាក់ នៅក្នុងការវាយប្រហារទៅលើ នាវាចម្បាំង​របស់​ទាហានហ្វាស៊ីដ​អាល្លឺម៉ង់​នៅឆ្នាំ​១៩៤៥។
គ្រាប់បែកខាងលើត្រូវបានរកឃើញនៅឆ្នាំ​២០១៩ ក្នុងពេលដែលស្តាព្រែកជីក ជិតកំពង់ផែ Swinoujscie ភាគខាងលិចប្រទេសប៉ូឡូញ។​ អ្នកនាំពាក្យកម្លាំង​ការពារដែន​សមុទ្រ​ លោក Grzegorz Lewandowski​ បានបញ្ជាក់ថា នេះជាភារកិច្ច ដំបូង​របស់កម្លាំងទាហាន​ជើងទឹកប៉ូឡូញដែល​ត្រូវ​ស្រង់​គ្រាប់បែក ប្រភេទTallboy ដែលមិនទាន់មានប្រទេសណាមួយ ស្រង់នោះឡើយ​។
មានពលរដ្ឋ​៧៥០នាក់ក្នុងតំបន់ក្បែរនោះ ត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព មានចម្ងាយពីទីកន្លែងដោះគ្រាប់បែក​​២,៥ គីឡូម៉ែត្រ ។ សកម្មភាព​ដោះគ្រាប់បែក នឹងអូសបន្លាយរយៈពេល​៥ថ្ងៃ​។
សារព័ត៌មាន AFP ​បានផ្សាយថា គ្រាប់បែក មានប្រវែងដល់ទៅ​៦ម៉ែត្រ មានរំសេវ​ផ្ទុះដល់ទៅ​២,៤តោន ស្មើរំសេវ TNT ​៣,៦ តោន​។ គ្រាប់បែក​Tallboys ត្រូវបានផលិត​ឡើង​​ក្នុងគោលដៅបំផ្លាញ​ទីតាំងនៅក្រោមដី​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print