តោះសុភាពនារី បន្តរៀនពីវិធីធ្វើសម្លណាំយ៉ា ឆ្ងាញ់ពិសា

ចែករំលែក៖

ភ្នំពេញ៖ ករណីធ្វើ«សម្លណាំយ៉ា » ត្រូវមានគ្រឿងផ្សំ៖ ត្រី ៨០០ក្រាម,ខ្ទិះដូងដើម ១ចានចង្កឹះ,ខ្ទិះដូងចុង ៤ចានចង្កឹះ,គ្រឿងបុក ១ចានល្មម(គល់ស្លឹកគ្រៃ រមៀត ខ្ជាយ រំដេង ខ្ទឹមស ខ្ទឹមក្រហម ម្ទេសក្រៀម កាពិ និងអំបិលបន្តិច បុកចូលគ្នា),ស្លឹកក្រូចសើច ៤-៥សន្លឹក,សណ្តែកដីលីង ២០០ក្រាម បុកឲ្យម៉ត់(ដាក់ ឬមិនដាក់ក៏បាន),ទឹកត្រី ២ស្លាបព្រាបាយ,ស្ករ២ស្លាបព្រាបាយ,ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ។
ដោយឡែកចំពោះវិធីធ្វើអនុវត្តដូចខាងក្រោម៖

ទី១-ត្រីធ្វើលាងទឹកឲ្យស្អាត ហើយយកទៅស្ងោរដាក់ស្លឹកក្រូចសើចចូល(ដើម្បីកាត់ឆ្អាប់) ស្ងោរឆ្អិនហើយបេះយកតែសាច់ត្រីទុកមួយអន្លើ។
ទី២-យកគ្រឿងដែលបុកហើយ ដាក់បុកជាមួយសាច់ត្រី និងសណ្តែកដីបុកចូលគ្នាឲ្យសព្វទុកមួយអន្លើ។
ទី៣-ដាំឆ្នាំងដាក់ក្បាលខ្ទិះ និងសាច់ត្រីដែលបុកជាមួយគ្រឿងហើយចូលច្របល់ចូលគ្នាឲ្យសព្វ។
ទី៤-បន្ទាប់មកដាក់ទឹកត្រី ស្ករ ម្សៅស៊ុប និងខ្ទិះដូងចុងចូលច្របល់ចូលគ្នាឲ្យសព្វ បើគោកអាចបន្ថែមទឹកបន្តិចតាមចំណូលចិត្ត ទុករម្ងាស់រយៈពេល ៣-៥នាទី រួចភ្លក្សមើលល្មមតាមចំណូលចិត្ត ឆ្អិនហើយដួសដាក់ចានជាការស្រេច។  ហូបជាមួយនំបញ្ចុក និងបន្លែខ្ចីៗស្រស់ៗ ឆ្ងាញ់អស់ទាស់តែម្តង៕

ប្រភព៖ អ៊ាង សុផល្លែត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print