ត្រូវប៉ូលិសចងខ្សែហើយដឹកទៅ បុរសជនជាតិស្បែកខ្មៅទាមទារប្រាក់សំណង​១លានដុល្លារ

ចែករំលែក៖

លោក Donald Neely​ អាយុ​៤៤ឆ្នាំ​​បានដាក់ពាក្យបណ្តឹង​ប្តឹងទៅក្រុមសន្តិសុខនៅទីក្រុងGalveston រដ្ឋតិចសាស់ ក្រោយពេល​ប៉ូលិសពីរនាក់ចាប់លោកចងដៃហើយដឹក«ដូចដឹកឆ្កែ»។ លោក Donald Neely​ បានទាមទារប្រាក់សំណង ១លានដុល្លារ ចំពោះទង្វើប្រមាថនិងការភ័យខ្លាចពេលត្រូវប៉ូលិសចាប់ខ្លួន​។ ពាក្យបណ្តឹងរបស់លោក បានបញ្ជាក់យ៉ាងច្បាស់ពីសកម្មភាព​របស់ប៉ូលិសស្បែកសពីររូបធ្វើសកម្មភាពព្រៃផ្សៃមកលើរូបលោកដូចជាសត្វធាតុដែល ​ជះឥទ្ធិពលអាក្រក់ទាំងរូបកាយនិង​ស្មារតី ។
កាលពីខែសីហា ឆ្នាំ​២០១៩ លោក Donald Neely ជនជាតិស្បែកខ្មៅ​ គ្មានផ្ទះសម្បែង ដេកតាមចិញ្ចើមថ្នល់ ត្រូវបាន​ប៉ូលិសទីក្រុង​ Galveston ចាប់ចងដៃពីបទលួច ។ រូបភាព​ដែលថតបានបង្ហាញឲ្យឃើញថា​ ប៉ូលិសស្បែកសជិះសេះចងខ្សែ ហើយដឹកទៅតាមផ្លូវដូចជាសត្វ ។
លោកបានប្តឹងទាមទារសំណង១លានដុល្លារ​ ពីការប្រមាថរបស់កម្លាំងប៉ូលិស។ ពាក្យបណ្តឹង
របស់លោក​Donald Neely បានបញ្ជាក់ថា ​ត្រូវប៉ូលិសចងដៃអូសរហូតដល់របកស្បែក ។ លោកបានបញ្ជាក់ថា លោករងការប្រមាថដូចជាទាសករ ។
លោកVernon Hale ស្នងការប៉ូលិសទីក្រុងGalveston បានឲ្យដឹងថា​​ មន្ត្រីក្រោមឱវាទ​របស់លោកបានធ្វើឲ្យមានរឿងរ៉ាវអាក្រក់បែបនេះកើតឡើង ។ លោកបានបន្តទៀតថា អ្វីដែលលោកត្រូវធ្វើនោះគឺ​សុំទោសចំពោះ​សកម្មភាពខាងលើ របស់ប៉ូលិស​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print