លោក Donald Neely អាយុ៤៤ឆ្នាំបានដាក់ពាក្យបណ្តឹងប្តឹងទៅក្រុមសន្តិសុខនៅទីក្រុងGalveston រដ្ឋតិចសាស់ ក្រោយពេលប៉ូលិសពីរនាក់ចាប់លោកចងដៃហើយដឹក«ដូចដឹកឆ្កែ»។ លោក Donald Neely បានទាមទារប្រាក់សំណង ១លានដុល្លារ ចំពោះទង្វើប្រមាថនិងការភ័យខ្លាចពេលត្រូវប៉ូលិសចាប់ខ្លួន។ ពាក្យបណ្តឹងរបស់លោក បានបញ្ជាក់យ៉ាងច្បាស់ពីសកម្មភាពរបស់ប៉ូលិសស្បែកសពីររូបធ្វើសកម្មភាពព្រៃផ្សៃមកលើរូបលោកដូចជាសត្វធាតុដែល ជះឥទ្ធិពលអាក្រក់ទាំងរូបកាយនិងស្មារតី ។
កាលពីខែសីហា ឆ្នាំ២០១៩ លោក Donald Neely ជនជាតិស្បែកខ្មៅ គ្មានផ្ទះសម្បែង ដេកតាមចិញ្ចើមថ្នល់ ត្រូវបានប៉ូលិសទីក្រុង Galveston ចាប់ចងដៃពីបទលួច ។ រូបភាពដែលថតបានបង្ហាញឲ្យឃើញថា ប៉ូលិសស្បែកសជិះសេះចងខ្សែ ហើយដឹកទៅតាមផ្លូវដូចជាសត្វ ។
លោកបានប្តឹងទាមទារសំណង១លានដុល្លារ ពីការប្រមាថរបស់កម្លាំងប៉ូលិស។ ពាក្យបណ្តឹង
របស់លោកDonald Neely បានបញ្ជាក់ថា ត្រូវប៉ូលិសចងដៃអូសរហូតដល់របកស្បែក ។ លោកបានបញ្ជាក់ថា លោករងការប្រមាថដូចជាទាសករ ។
លោកVernon Hale ស្នងការប៉ូលិសទីក្រុងGalveston បានឲ្យដឹងថា មន្ត្រីក្រោមឱវាទរបស់លោកបានធ្វើឲ្យមានរឿងរ៉ាវអាក្រក់បែបនេះកើតឡើង ។ លោកបានបន្តទៀតថា អ្វីដែលលោកត្រូវធ្វើនោះគឺសុំទោសចំពោះសកម្មភាពខាងលើ របស់ប៉ូលិស៕