មិនសង្ឃឹមរស់! ផឹកស្រាស្រវឹងដេកលើផ្លូវដែក.ត្រៃសុីនកិនបាក់ជើង២នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ បុរសចំនួន២នាក់បានរងរបួសបាក់ជើង និងបែកក្បាលយ៉ាងធ្ងន់ធ្ងរ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ក្បាលរថភ្លើង(ត្រៃសុីន)កិន ព្រោះពួកគេនាំគ្នាផឹកសុីស្រវឹងដេកលង់លក់នៅលើផ្លូវដែក ដោយអត់ខ្វល់អំពីគ្រោះថ្នាក់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវដែកខាងលើ បានកើតឡើងនៅវេលាម៉ោង៧ និង៥០នាទី យប់ថ្ងៃចន្ទ ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវដែកត្រង់ចំណុចស្ទឹងដាច់ ស្ថិតនៅភូមិអូរចាន់ ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ជុំវិញកន្លែងកើតហេតុបានអោយដឹងថា ៖ ជនរងរបួសទី.១ ឈ្មោះ ភុត ធា ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិអូរចាន់ ឃុំស្វាយស ស្រុកក្រគរ របួស(បាក់ជើងទាំងពីរ និងបែកក្បាល) និងម្នាក់ទៀតឈ្មោះ រស់ រិទ្ធិ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិរលួស ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ របួស(បាក់ជើងទាំងពីរ) ។

ប្រភពព័ត៌មានពីកន្លែងដដែលបន្តទៀតថា ៖ ជនរងរបួសទាំង២នាក់បញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំណែកក្បាលរថភ្លើង(ត្រែសុី)ពុំបានឈប់ទេ គឺបន្តដំណើរឆ្ពោះទៅទិសខាងលិច មូលហេតុៈ ដោយពួកគេ(ជនរងរបួសទាំងពីរនាក់)នៅគ្នាផឹកសុីស្រវឹងដេកនៅលើផ្លូវដែក ៕

...

ដោយ៖ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print