សម្តេចតេជោ ហ៊ុន សែន អរគុណសប្បុរសជនស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក ជួយបាន១លានដុល្លារហើយដល់ជនរងគ្រោះជំនន់ទឹកភ្លៀង

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រលប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ បានបង្ហោះលើ Facebook ផ្លូវការ អរគុណសប្បុរសជនស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក ជួយបាន១លានដុល្លារហើយដល់ជនរងគ្រោះជំនន់ទឹកភ្លៀង។ សម្តេចមានប្រសាសន៍ថា៖ ខ្ញុំសូមអរគុណចំពោះសប្បុរសជនដែលបានចូលរួម ជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀងដែលកំពុងកើតមាននៅក្នុងប្រទេស។
គិតត្រឹមម៉ោង៦ល្ងាចថ្ងៃ១៣តុលា២០២០ នេះថវិការទទួលបាន១លានដុល្លារដែលក្នុងនោះ៖
១.លោកឧកញាគិត ម៉េងនិងលោកស្រី
ម៉ៅ ចំណាន២០មុឺនដុល្លារ។
២.ក្រុមហ៊ុនជីប ម៉ុង ៣០មុឺនដុល្លារ។
៣.លោកឧកញាថៃ ជាហួតក្រុហ៊ុន ប៉េង ហួត២០មុឺនដុល្លារ។
៤.លោកឧកញាដួង ឆាយនិងលោកស្រី ដេត ម៉ាលីណា១០មុឺនដុល្លារ
៥.លោកស្រីឧកញ៉ា ង៉ូវ ម៉ុចនិងលោក
ឧកញាង៉ូវ ស្រ៊ុន ១០មុឺនដុល្លារ។
៦.លោកឧកញ៉ា ថោង សារ៉ាតនិងលោក
ស្រី ទាវ ធីតា១០មុឺនដុល្លារ។ ថវិការដែលសប្បុរសជនចូលរួមនេះនិងចាត់ចែងជួយសង្រ្គោះបន្ទាន់តាមរយះ
គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ក្នុងករណីយមានសប្បុរសជនចង់ចូលរួមបន្ថែមទៀតសូមទាក់ទងលោកសេង ទៀងរដ្ឋលេខាធិការទីស្តីការ
គណៈរដ្ឋមន្ត្រី។
សម្តេចថ្លែងបន្តថា៖ (ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក)៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print