រដ្ឋមន្រ្ដីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបិទ សិក្ខាសាលាស្ដីពី “ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន”

ចែករំលែក៖

ខេត្តបាត់ដំបង៖ សិក្ខាសាលាស្ដីពី “ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន” ត្រូវបានបិទបញ្ចប់នៅថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន រួមនឹងលោក ងួន រតនៈ អភិបាលនៃគណៈភិបាលខេត្តបាត់ដំបង។
សិក្ខាសាលារយៈពេល ២ ថ្ងៃនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ល្អប្រសើរ ដោយមានការចូលរួមយ៉ាងសកម្ម និងយកចិត្តទុកដាក់យ៉ាងខ្លាំង ព្រមទាំងការសួរឆ្លើយឆ្លង ជជែកដេញដោលយ៉ាងផុលផុសពីសំណាក់សិក្ខាកាមជិត៣០០នាក់ ជាមន្រ្ដីអ្នកនាំពាក្យរដ្ឋបាលខេត្ត(អភិបាលរងខេត្ត) មន្រ្ដីព័ត៌មាន (មន្ទីរព័ត៌មាន) ក៏ដូចជាមន្ទីរវិស័យជំនាញជុំវិញរដ្ឋបាលខេត្តចំនួន៧ រួមមានខេត្តបាត់ដំបង កំពង់ធំ បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន សៀមរាប និងខេត្តពោធិ៍សាត់ ក្រោមបទឧទ្ទិសនាមប្រកបដោយខ្លឹមសារ ពីសំណាក់វាគ្មិនរួមមាន ៖
១. លោក ផៃ ស៊ីផាន រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
– បទឧទ្ទិសនាមស្ដីពី ៖ ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន នៅថ្នាក់មូលដ្ឋាន
២. លោក នេត្រ ភក្រ្ដា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន
– បទឧទ្ទិសនាមស្ដីពី ៖ កិច្ចការនាំពាក្យប្រកបដោយប្រសិទ្ធភាព
៣. លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន
– បទឧទ្ទិសនាមស្ដីពី ៖ សេចក្ដីព្រៀងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print