រុស្ស៊ីមានគម្រោងផលិតវ៉ាក់សាំង ប្រឆាំងកូវីដ១៩ Sputnik-V ផ្តល់ឲ្យពិភពលោកទាំងមូល

ចែករំលែក៖

រុស្ស៊ីនឹងសហការផលិតវ៉ាក់សាំងប្រឆាំងកូវីដ១៩ជាមួយប្រទេសប្រេស៊ីល ឥណ្ឌា និងប្រទេសជាច្រើនផ្សេងទៀត ។ មានប្រសាសន៍តាមកញ្ចក់ទូរទស្សន TV Rossiya 24 លោកKirill Dmitriev ប្រធានមូលនិធិវិនិយោគផ្ទាល់ ទៅលើកការផលិតវ៉ាក់សាំងរបស់រុស្ស៊ីបានឲ្យដឹងថា មានប្រទេសជាង៥០ហើយមកទល់ពេលនេះបានសម្រេច ទិញវ៉ាក់សាំង Sputnik-V ។
លោក Dmitriev បានឲ្យដឹងថា«អាចនឹងមានវ៉ាក់សាំងផលិតនៅក្នុងប្រទេសផ្សេងផ្តល់មកលើទីផ្សារក្នុងប្រទេសរុស្ស៊ី។ ការផលិតវ៉ាក់សាំងនៅក្រៅប្រទេសផ្សេងទៀតគឺជារឿងសំខាន់ ជាក់ស្តែងអ្វីដែលយើងបានផលិតនៅក្នុងប្រទេសឥណ្ឌា បានលក់នៅលើទីផ្សារ ក្នុងប្រទេសឥណ្ឌា និងប្រទេសជាច្រើនផ្សេងទៀត ។ ចំណែក ការផលិតវ៉ាក់សាំងនៅប្រទេសប្រេស៊ីល គឺនៅលើទីផ្សារប្រេស៊ី និងបណ្តាប្រទេសក្នុងតំបន់អាមេរិកឡាទីន។ ការចែកចាយគ្នាផលិតវ៉ាក់សាំងគឺជារឿងល្អបំផុតដែលអាចចែកចាយនៅទូទាំងពិភពលោកបាន»។
ការផលិតវ៉ាក់សាំង គឺជាកាតព្វកិច្ចដ៏សំខាន់បំផុត។ យើងបានព្រមព្រៀងគ្នាជាមួយប្រទេស ចិន ប្រេស៊ីល ឥណ្ឌា កូរ៉េខាងត្បូង និងតួកគី ក្នុងការផលិតវ៉ាក់សាំងប្រឆាំងកូវីដ១៩ ។ នៅថ្ងៃទី១២ខែតុលា កន្លងមកលោក Kirill Dmitriev បានប្រកាសផងដែរថា វ៉ាក់សាំង Sputnik-V ទទួលបានការ ឯកភាពព្រមព្រៀងពីក្រសួងសុខាភិបាល ប្រទេសអារ៉ាប់រួម ក្នុងការធ្វើតេស្តនៅក្នុងប្រទេស នេះ។
ដូច្នេះអារ៉ាប់រួម គឺជាប្រទេសទីពីរបន្ទាប់ពី Belarus បានចូលរួមសាកល្បងវ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់រុស្ស៊ី ក្នុងដំណាក់កាលទីបី។ ជាមួយគ្នានេះដែរ ការប្រកាសពីលទ្ធផលធ្វើតេស្តនឹងត្រូវប្រកាសនៅចុងខែវិច្ឆិកា៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print