សមាគមបាល់ទាត់កូរ៉េខាងត្បូងបានប្រកាសថា អ្នកគាំទ្របាល់ទាត់កូរ៉េខាងត្បូងនឹងត្រូវបានអនុញ្ញាតឱ្យចូលក្នុងកីឡដ្ឋានប្រកួតក្នុងក្របខ័ណ្ឌកំពូល K-League វិញចាប់ពីថ្ងៃសុក្រក្នុងអត្រា២៥ភាគរយនៃសមត្ថភាពពហុកីឡដ្ឋានបន្ទាប់ពីការបន្ធូរបន្ថយការរឹតបន្តឹងដោយសារជំងឺកូវីដ-១៩។
អ្នកទស្សនាត្រូវបានអនុញ្ញាតឲ្យមានចំនួនកំណត់ក្នុងខែកក្កដា ក្រោយពីទ្វារបិទម្តងទៀតកាលពី៣សប្តាហ៍មុន បន្ទាប់ពីមានការរីករាលដាលនៃការឆ្លងជំងឺកូវីដ-១៩ដែលជាប់ទាក់ទងនឹងការប្រឆាំងនឹងបំរាមរបស់រដ្ឋាភិបាលនៅក្នុងទីក្រុងសេអ៊ូល។
រដ្ឋាភិបាលបានបន្ធូរបន្ថយការហាមប្រាមអ្នកទស្សនានៅចុងសប្តាហ៍នេះបន្ទាប់ពីការឆ្លងមេរោគក្នុងស្រុកជារៀងរាល់ថ្ងៃស្ថិតក្នុងតួលេខទាបជាងមុនរយៈពេល២សប្តាហ៍កន្លងទៅនេះ។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១០២ករណីកាលពីថ្ងៃអង្គារ ដែលចំនួន៦៩នាក់ក្នុងស្រុកនិង៣៣នាក់មកពីបរទេសបាននាំឱ្យចំនួនសរុបនៃការឆ្លងជំងឺនេះនៅក្នុងប្រទេសឡើងដល់២៤.៨០៥នាក់ ៕ដោយ៖ភារៈ