រយៈ៣ថ្ងៃនៅតំបន់ប្រវត្តិសាស្ត្រនិងតំបន់ឆ្នេរខេត្តព្រះសីហនុជាង១០ម៉ឺននាក់

ចែករំលែក៖

ភ្នំពេញ៖ រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន និង វឿតណាម តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រខេត្តសៀមរាបនិងតមបន់ឆ្នេរអូឈើទាលខេត្តកំពង់សោម ទទួលបានភ្ញៀវទេសចរជាតិ​និងអន្តរជាតិ ចូលទៅកម្សាន្ត ប្រមាណជាង១០ម៉ឺននាក់ ដោយពុំបានបូកបញ្ចូលតំបន់ទេសចរណ៍ផ្សេងៗទៀតនៅទូទាំងទេសកម្ពុជាឡើយ។

យោងតាមរបាយការរបស់ក្រសួងទេសចរណ៍ស្តីពីកំណើនភ្ញៀវទេសចរជាតិនអន្តរជាតិ សម្រុកទៅកម្សាន្តតាមរមណីយដ្ឋាន ប្រវត្តិសាស្ត្ររយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន និង វៀតណាមបានកើនឡើងយ៉ាងខ្លាំងបើធៀបរយៈពេលដូចគ្នា ជាពិសេសខេត្តសៀមរាប(អង្គរវត្ត) និងតំបន់ឆ្នេរសមុទ្រ ខេត្តព្រះសីហនុចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០១៦កន្លងទៅ។

គេហទំព័រផ្លូវការរបស់ក្រសួងទេសចរណ៍បានបង្ហាញឲ្យដឹងថា តួលេខភ្ញៀវទេសចរដែលចូលមកកម្សាន្តខេត្តសៀមរាបក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិននិងវៀតណាម រយៈពេល៣ថ្ងៃ ទាំងភ្ញៀវទេសចរជាតិនិងអន្តរជាតិសរុបមាន៧៥,៨៩០នាក់កើនឡើង ៩,៧០ភាគរយ បើប្រៀបធៀបនិងឆ្នាំ២០១៥ ដែលតួលេខត្រឹមតែ ៦៩,១៧៥នាក់ប៉ុណ្ណោះ។ ក្នុងនោះ​ភ្ញៀវអន្តរជាតិ២៧,៨៩០នាក់ កើន ២,៦៣ភាគរយ បើប្រៀបធៀបឆ្នាំ២០១៥ ( ២៧,១៧៥នាក់) ។ ចំណែកឯភ្ញៀវទេសចរជាតិ ៤៨,០០០នាក់កើនឡើង ១៤,២៨ភាគរយបើប្រៀបធៀបជាមួយឆ្នាំ២០១៥ រយៈពេលដូចគ្នាមានត្រឹមតែ៤២០០០នាក់ប៉ុណ្ណោះ។

គេហទំព័រដដែល បានបញ្ជាក់ថា តួលេខភ្ញៀវទេសចរដែលចូលទៅកម្សាន្តនៅខេត្តព្រះសីហនុ រយៈពេល៣ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមសរុបមានចំនួន ៧៤,២២៣នាក់ បានកើនឡើង ១៧.៨៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៥កន្លងទៅ។ ក្នុងនោះតួលេខភ្ញៀវទេសចរជាតិមានចំនួន ៦៦,៦៥៩ នាក់ បានកើនឡើង ១៨,៩១ភាគរយ រីឯតួលេខភ្ញៀវទេសចរអន្តរជាតិមានចំនួន ៧,៥៦៤នាក់ កើនឡើង៩,០៧ភាគរយ។

ទន្ទឹមនឹងកំណើនភ្ញៀវទេសចរជាតិនិងទេសចរបរទេសកើនឡើងខាងលើនេះដែរ ក្រសួងទេសចរណ៍ បានកំពុង យកចិត្តទុកដាក់លើវិស័យអេកូទេសចរណ៍ ពីព្រោះវិស័យ អេកូទេសចរណ៍គឺជាគន្លឹះនៃការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (eco-tourism: the key to sustainable tourism) តួរយ៉ាងដូចជាខេត្តមណ្ឌលគិរី ក៏មានផែនការមេក្នុងការអភិវឌ្ឍន៏ទេសចរណ៍របស់ខ្លួនដែរ ហើយក្រសួងទេសចរ កំពុងរៀបចំច្បាប់ ស្តីពី អេរកូទេសចរណ៍ ។ ក្នុងនោះក្រសួងក៏បានអំពាវនាវ សូមឲ្យថ្នាក់ក្រោមជាតិ ស្ថាប័នពាក់ព័ន្ធនឹងប្រជាពលរដ្ឋចូលរួមឲ្យបានគ្រប់ៗគ្នា៕

image

image

image

image

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print