កម្លាំងចម្រុះរបស់អាជ្ញាធរនិងសមត្ថកិច្ច ខ្វែងដៃខ្វែងជើងចុះជួយពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីមានឥទ្ធិពលព្យុះ និងភ្លៀងខ្លាំង ស្ទើរទូទាំងប្រទេសមួយរយៈមក គឺនៅថ្ងៃទី១៣, ១៤ ខែតុលា ឆ្នាំ២០២០ បានធ្វើឲ្យទឹកស្ទឹងព្រែកត្នោត ឡើងខ្ពស់ហូរលើខ្នងទំនប់ ទឹកបែកវាល ជន់លិចដល់សង្កាត់មួយចំនួនក្នុងខណ្ឌដង្កោ រាជធានីភ្នពេញ។

ក្នុងកាលៈទេសៈនេះ ដោយបានទទួលបទបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌដង្កោ បានដឹកនាំកម្លាំងចុះដល់ទីតាំងលិចទឹក ដើម្បីចូលរួមសហការជាមួយកម្លាំងចម្រុះជាច្រើនទៀត ដឹកនាំដោយលោក ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ,  លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោក ឧត្តមសេនីយ៍ឯក អ៊ុង សារិទ្ធ មេបញ្ជាការរងនិងជានាយសេនាធិការបញ្ជាការដ្ឋានអង្គរក្ស បានចេញប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់តាមសណ្តស្ទឹងព្រែកត្នោត ក៏ដូចនាំយកមី​ ទឹកសុទ្ធ​ និងសម្ភារ ថវិកាមួយចំនួនទៀតដេីម្បីផ្តល់ជូនប្រជាពលរដ្ឋដែលរងគ្រោះ​ផងដែរ៕

         

...

ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print