នៅវេលាម៉ោង៨និង៤៥នាទី ថ្ងៃទី ១៤ខែតុលា(ម៉ោងនៅទីក្រុងមូស្គូ)យានអវកាស MS-17 បានដឹកអវកាសយានិក៣រូប ជនជាតិអាមេរិក និងរុស្ស៊ី ចេញពីមជ្ឈមណ្ឌលអវកាសBaikonur ស្ថិតនៅក្នុងតំបន់ Kazakhstan ។
យានអវកាស បានបញ្ជូនអវកាសយានិ៣រូប មានឈ្មោះថា Sergey Ryzhikov, Sergey Kud-Sverchkov ជាជនជាតិរុស្ស៊ី និងអវកាសយានិករបស់ណាសាមួយរូបគឺលោក Kathleen Rubins ឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS ។ ពេលវេលាធ្វើឡើងទៅកាន់ស្ថានីយអវកាសគឺលឿនបំផុតដោយប្រើរយៈពេលតែ៣ម៉ោងប៉ុណ្ណោះ។
ដើម្បីដំណើរការហោះហើរខាងលើ រុស្ស៊ីបានបញ្ជូនកម្លាំងសង្គ្រោះនិងពន្លត់អគ្គិភ័យ ដល់ទៅ១៥០នាក់ដើម្បីត្រៀមលក្ខណៈសង្គ្រោះពេលមានហអាក្រក់កើតឡើង ។ ក្រុមជួយសង្គ្រោះបានប្រើប្រាស់ឧទ្ធម្ភាគចក្រ៨គ្រឿង យន្តហោះដឹកជញ្ជូន៣គ្រឿង នាវាជួយសង្គ្រោះ៤គ្រឿង …ត្រៀមលក្ខណៈសង្គ្រោះឲ្យបានទាន់ពេលវេលា។
ក្រោយផ្តាច់ខ្លួនចេញពីរ៉ុក្កែត យានអវកាស បានសំដៅទៅកាន់ស្ថានីយISS ។ ការធ្វើដំណើរទៅកាន់ស្ថានីយអវកាសគឺជារឿងធម្មតា ប៉ុន្តែការធ្វើដំណើរលើកនេះជាប្រវត្តិសាស្ត្រ ដោយសារតែបានកាត់បន្ថយពេលវេលាជាច្រើន ក្នុងការធ្វើដំណើរ។ ពីមុនឡើងទៅកាន់ស្ថានីយអវកាសត្រូវចំណាយពេល ៦ម៉ោង ប៉ុន្តែនៅពេលនេះបានកាត់បន្ថយសល់តែ៣ម៉ោងប៉ុណ្ណោះ ដោយសារតែប្រើប្រាស់បច្ចេកវិទ្យាល្បឿនលឿន៕ ដោយ៖ធីរីណា
https://youtu.be/dVnq5kLFxwc