ថៃប្រកាសអាសន្ននៅទីក្រុងបាងកកដោយសារតែបាតុកម្មទ្រង់ទ្រាយធំ

ចែករំលែក៖

ថៃសម្រេចប្រកាសអាសន្នក្នុងទីក្រុងបាងកក​ក្រោយពីមានបាតុកររាប់សិបពាន់នាក់​ធ្វើបាតុកម្មឡោមព័ទ្ធការិយាល័យនាយករដ្ឋមន្ត្រី ។ នៅក្នុងសេចក្តីប្រកាស​រដ្ឋាភិបាល​ថៃបានបញ្ជាក់ថា ច្បាប់អាសន្ន​បានហាមប្រាមពលរដ្ឋប្រមូលផ្តុំគ្នាលើសពី​៥នាក់ ។
ក្រៅពីការកាត់បន្ថយការប្រមូលផ្តុំ​ ច្បាប់គ្រាមានអាសន្ន​នឹងត្រូវហាមប្រាមផ្សព្វផ្សាយព័ត៌មានបង្កឲ្យមានការភ័យខ្លាច ក្តីបារម្ភ​ដល់ពលរដ្ឋ​ ប៉ះពាល់ដល់សន្តិសុខជាតិ​សណ្តាប់ធ្នាប់ក្នុងសង្គម​។
នៅក្នុងសេចក្តីប្រកាសផ្សាយតាមកញ្ចក់ទូរទស្សន៍ កម្លាំងប៉ូលិសថៃបានបញ្ជាក់ថា ច្បាប់គ្រាមានអាសន្នគឺដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ ទប់ស្កាត់ក្រុមជ្រុលនិយម បង្កភាពចលាចល អំពើហិង្សាកើតឡើង​។
ច្បាប់គ្រាមានអាសន្នត្រូវបានអនុវត្តក្រោយពេលដែលក្រុមបាតុករ​ថៃបន្តធ្វើបាតុកម្ម​ក្នុងទីក្រុងបាងកកជាច្រើនសប្តាហ៍កន្លងមក។ ក្រុមបាតុករភាគច្រើនជានិស្សិតប្រមូលផ្តុំគ្នានៅមុខការិយាល័យរដ្ឋាភិបាល អំពាវនាវឲ្យនាយករដ្ឋមន្ត្រី​ប្រាយុទ្ធចាន់អូចា ចុះចេញពីតំណែង​ ហើយធ្វើការកែទម្រង់រដ្ឋធម្មនុញ្ញ។
កាលពីថ្ងៃទី​១៤ខែតុលា ក្រុមបាតុករ​បាន​ដង្ហែក្បួននៅជុំវិញរាជវាំងថៃ​។ នៅក្នុងពេល​នោះក៏មានការប៉ះទង្គិចគ្នាកើតឡើងរវាងក្រុមបាតុករ ទាមទារកែទម្រង់ និឹងក្រុមបាតុករអាវលឿងគាំទ្រ ។ ក្រុមអាវលឿងប្រកាសគាំទ្ររដ្ឋាភិបាល និងរាជានិយម។ កាលពីថ្ងៃទី​១៣ខែតុលា មានបាតុករ​២១នាក់ត្រូវបានចាប់ខ្លួនដោយសារតែការវាយប្រហារកម្លាំងប៉ូលិស ៕ដោយ៖ធីរីណា

...

រូបភាព៖AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print