គិតត្រឹមថ្ងៃទី១៥ ខែតុលានេះ! ជំនន់ទឹកភ្លៀង បានធ្វើឲ្យប្រជាជនជិត២០ម៉ឺននាក់រងផលប៉ះពាល់ និង ១៣នាក់ស្លាប់ ,នេះបើតាមការបញ្ជាក់ពី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

ចែករំលែក៖

ភ្នំពេញ៖ បើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ បានបង្ហាញថា៖ដោយសារតែជំនន់ទឹកភ្លៀង បានធ្វើឲ្យប៉ះពាល់ដល់ប្រជាជនសរុបជិត២០ម៉ឺននាក់ ក្នុងនោះស្លាប់ចំនួន១៣នាក់ (ក្មេង៥នាក់) ,នេះបើគិតពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ មានរាជធានីខេត្តចំនួន១៩ បានរងប៉ះពាល់

ជាក់ស្តែងក្នុងរបាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់យ៉ាងដូច្នេះថា៖ ប៉ះពាល់១៩រាជធានីខេត្ត ស្មើ៦៩ក្រុង/ស្រុក/ខណ្ឌ ២៥៨ឃុំ/សង្កាត់ រួមមាន៖ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវកំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង កំពង់ធំ ជាដើម។

ចំពោះផលប៉ះពាល់ប្រជាជនមានប្រមាណ ៤៨,៣១៧គ្រួសារ ស្មើប្រមាណ ១៩៣,២៦៨នាក់, ប្រជាជនជម្លៀសប្រមាណ ,០៩៤គ្រួសារស្មើប្រមាណ ១២,៣៧៦នាក់ ,ប្រជាជនស្លាប់ ១៣នាក់ (ក្មេង ៥នាក់) ,ផ្ទះប៉ះពាល់ប្រមាណ ៤៧,៩២៣ខ្នង

, ផ្ទះខូចខាត ៥០ខ្នង ,សាលារៀនលិចទឹក ៤២៥កន្លែង ,ស្រូវលិចទឹកប្រមាណ ១៣១,៣២៩ហិកតា ក្នុងនេះខូចខាតប្រមាណ ,៦៥៧ហិកតា,ដំណាំរួមផ្សំលិចទឹក ៥៥,៣៦០ហិកតា ក្នុងនេះ ខូចខាតប្រមាណ ,៣០១ហិកតា

ដោយឡែក ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហមប៉ះពាល់ប្រមាណ ២០២ គីឡូម៉ែត្រ , ផ្លូវលំជនបទលិចទឹកប្រមាណ ,៤៥៩ គីឡូម៉ែត្រនិង៣១ខ្សែ , ស្ពានលិចទឹកប្រមាណ ២៤កន្លែង , ទំនប់ប៉ះពាល់ប្រមាណ ២១.៦គីឡូម៉ែត្រ និង ប្រឡាយមេ ប្រឡាយរង ប្រឡាយស្រោចស្រព ប៉ះពាល់ប្រមាណ៣៥២. គីឡូម៉ែត្រ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print