សែលកាត បានចាប់ផ្តើមកម្មវិធីបរិច្ចាគថវិកាដើម្បីជួយដល់ជនរងគ្រោះដោយសារទឹកជំនន់ តាមរយៈគម្រោងផលិតបទចម្រៀងដ៏ធំបំផុតរបស់ខ្លួន

ចែករំលែក៖

ក្រុមហ៊ុនសែលកាត បានប្រកាសនៅថ្ងៃនេះថា ខ្លួននឹងចាប់ផ្តើមកម្មវិធីបរិច្ចាគថវិកាដើម្បីផ្តល់ជំនួយសង្គ្រោះ និងស្តារនីតិសម្បទានៅតាមតំបន់ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ធ្ងន់ធ្ងរ ដែលកំពុងជះឥទ្ធិពលដល់អាយុជីវិត និងជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរនៅខេត្តចំនួន ១៧ ក្នុងចំណោមខេត្តទាំង ២៥ របស់កម្ពុជា។

កម្មវិធីបរិច្ចាគនេះ នឹងញុំាងឱ្យមានការចាប់ផ្តើមគម្រោងប្រចាំឆ្នាំដ៏ធំបំផុតមួយរបស់សែលកាត ដែលជាគម្រោងផលិតបទចម្រៀងមិនចំឡងគេក្រោមការសហការរវាងក្រុមហ៊ុនសែលកាតជាមួយនឹង SongKites និងតារាឆ្នើមកំពុងពេញនិយមទាំង ៨ដួងទៀតនៅកម្ពុជាផងដែរបទម្រៀងនេះ ត្រូវបាននិពន្ធឡើងដើម្បីជាការបង្ហាញនិងកោតសរសើរដល់ភាពខ្លាំង និងភាពរឹងមាំរបស់ប្រជាជនខ្មែរដើមឡើយ ដោយមានបំណងដើម្បីជាការជម្រុញទឹកចិត្ត និងការអបអរភាពប្រសើឡើងវិញ ពីជម្ងឺរាតត្បាតកូវីដ១៩របស់កម្ពុជា គម្រោងនេះនឹងត្រូវបានផ្តើមដាក់ឱ្យដំណើរការមុនការគ្រោងទុក ជាមួយគោលបំណងដើម្បីផ្សព្វផ្សាយនូវភាពវិជ្ជមាន និងជួយដល់ជនរងគ្រោះដោយសារទឹកជំនន់តាមរយៈកម្មវិធីបរិច្ចាគថវិកា នៅក្នុងគ្រាដ៏លំបាកនេះ។

បទចម្រៀង ដែលមានចំណងជើងថា ពិភពលោកយើងតែមួយនេះ គឺជាការបង្ហើរសំនៀងរួមគ្នារវាងព្រះនាងតូច នរោត្ដម ជេនណា កញ្ញា រ៉េត ស៊ូហ្សាណា កញ្ញា មាស សុខសោភា លោក ខាន់ ជែមស៍ លោក ហេង ពិទូ អ្នកនាង ខាត់ សុឃីម លោក ចេន និងកញ្ញា អ៊ីវ៉ា។ បទចម្រៀងនេះ នឹងមានដាក់ជូនសម្រាប់ដោនឡូតនៅក្នុងកម្មវិធី Calltunes របស់សែលកាត ក្នុងតម្លៃ ២០សេន ខណៈបទចម្រៀងជាវីដេអូដែលមានគុណភាពខ្ពស់ នឹងមានផ្តល់ជូននៅក្នុងកម្មវិធី Cellcard Music Streaming ក្នុងតម្លៃ ៥ សេន/ថ្ងៃ។

រាល់ថវិកាទាំងអស់ដែលបានមកពីការដោនឡូដបទចម្រៀងនៅក្នុងCalltune និងការភ្ជាប់សេវាកម្ម Music Streaming ចាប់ពីថ្ងៃទី ១៥ ខែតុលា ដល់ថ្ងៃទី ៣១ ខែតុលា នឹងត្រូវយកទៅបរិច្ចាគជូនដល់កាកបាទក្រហម ដើម្បីជួយគាំទ្រដល់ការឆ្លើយតបជាបន្ទាន់របស់អង្គការនេះ ក្នុងការជួយសង្គ្រោះពលរដ្ឋខ្មែររាប់ពាន់នាក់ ដែលកំពុងភៀសខ្លួនដោយសារគ្រោះទឹកជំនន់ថវិកាបរិច្ចានេះ នឹងជួយគាំទ្រដល់ការផ្តល់ស្បៀងអាហារ ទីជម្រក និងទឹកស្អាតដល់ជនរងគ្រោះ ក៏ដូចជាបុគ្គលិកស្ម័គ្រចិត្តរបស់កាកបាទក្រហម ដែលកំពុងចូលរួមក្នុងការជួយសង្គ្រោះនិងជម្លៀសប្រជាពលរដ្ឋផងដែរ

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាតបានមានប្រសាសន៍ថា ក្រុមការងាររបស់សែលកាត និងបុគ្គលិកទាំងអស់របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានបង្ហាញនូវក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោសុខសុវត្ថិភាព និងសុខុមាលភាពរបស់បងប្អូនពលរដ្ឋខ្មែរ ដែលកំពុងរងគ្រោះដោយសារទឹកជំនន់។

យើងកំពុងរួបរួមសាមគ្គីគ្នាដើម្បីបើកយុទ្ធនាការរៃអង្គាសថវិកាបន្ទាន់ក៏ដូចជាធានាឱ្យបានថារាល់ប្រតិបត្តិការនិងសេវាកម្មទាំងអស់របស់យើងផ្តល់នូវទំនុកចិត្តប្រើប្រាស់ខ្ពស់ និងនៅតែដំណើរការដើម្បីឱ្យក្រុមគ្រួសារទាំងអស់អាចប្រាស្រ័យទាក់ទងគ្នាបាន

យើងសូមជម្រុញឱ្យអ្នកទាំងអស់គ្នា មកចូលរួមជាសាមគ្គីភាពជាមួយក្រុមហ៊ុនសែលកាត ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងសិល្បករដ៏មានទេពកោសល្យទាំងអស់ ដែលបានចូលរួមចំណែកក្នុងការសហការផលិតបទចម្រៀងថ្មីនេះ

យើងនឹងប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់យើងក្នុងការជួយដល់អតិថិជនដែលកំពុងជួបការលំបាក ក៏ដូចជាផ្តោតការយកចិត្តទុកដាក់ក្នុងការប្រឹងប្រែងជួយដល់សហគមន៍ ដែលកំពុងរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ និងជម្ងឺរាតត្បាតផងដែរ

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមចូលទៅកាន់( www.cellcard.com.kh) តេទៅកាន់ 012812812/ 812

ចុះមើលវីដេអូ: https://youtu.be/V6jiXdn7ST0

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print