ភ្នំពេញ ៖ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងអំពីសភាពការទឹកតាមដងស្ទឹងព្រែកត្នោតថា គិតមកដល់ព្រឹកថៃ្ងទី១៦ ខែតុលា ឆ្នាំ២០២០ ស្ថានភាពទឹកមានការស្រកចុះ។
បើតាមក្រសួងធនធានទឹកបានបញ្ជាក់ថា ក្នុងនោះមាន ១-កម្ពស់ទឹក នៅលើ សំណង់បង្ហៀរកម្ពស់ទឹក៦,៦០លើបង្ហៀរ ថយចុះ ០,០៧ម៉ែត្រ។ ២-ស្ថានភាពទឹកនៅតាមដងស្ទឹងគឺ ចាប់ពីវត្តសាក់សំពៅ ទៅស្ពានព្រែកជ្រៃ ទឹកស្រកគិតជាមធ្យម ០,៧ម៉ែត្រ។ ហើយទឹកពីទំនប់៧មករា ទៅដល់ស្ពានសាក់សំពៅ ទឹកស្រកចុះ ០,០៤ម៉ែត្រ (ទឹកមានការស្រកចុះយឺត អាចបណ្តាលមកពីការសាងសង់ស្ពានកាត់ស្ទឹងក្រោមវត្តសាក់សំពៅដោយការចាក់ដីបង្រួមស្ទឹង ដើម្បីសាងសង់ស្ពាន)។ ៣-សកម្មភាពការងារៈ ចុះតាមដានសភាពទឹកតាមដងស្ទឹង។ ដឹកដីចាក់បន្ថែមភ្លឺទំនប់ខាងលើវត្តសាក់សំពៅ ៥០០ ម៉ែត្រ។ ប៉ែកខាងលើទំនប់ ៧មករា (ប្រទះឡាងប្រវែង ៣៣០០ម៉ែត្រ )តម្លើងកម្ពស់សណ្តរលើតួទំនប់ចាស់។ រៀបបាវខ្សាច់នៅមុខរោងចក្រ។
ជាមួយគ្នានេះ មន្រ្ដីជំនាញបន្ដពិនិត្យបិទរូងនាគនៅតាមតួទំនប់ និងបិទបំពង់ស្ថានីយបូមទឹកកុំឱ្យទឹកហូរចូលសង្កាត់ក្រាំងពង្រ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ៕
ដោយ៖ សូរិយា