ក្រសួងធនធានទឹក៖ គិតត្រឹមថៃ្ងទី១៦ ខែតុលា ឆ្នាំ២០២០ ស្ថានភាពទឹកតាមដងស្ទឹងព្រែក​ត្នោត មានការស្រកចុះ

ចែករំលែក៖

ភ្នំពេញ ៖ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងអំពីសភាពការទឹកតាមដងស្ទឹងព្រែកត្នោតថា គិតមកដល់ព្រឹកថៃ្ងទី១៦ ខែតុលា ឆ្នាំ២០២០ ស្ថានភាពទឹកមានការស្រកចុះ។

បើតាមក្រសួងធនធានទឹកបានបញ្ជាក់ថា ក្នុងនោះមាន ១-កម្ពស់ទឹក នៅលើ សំណង់​បង្ហៀរកម្ពស់ទឹក៦,៦០លើបង្ហៀរ ថយចុះ ០,០៧ម៉ែត្រ។ ២-ស្ថានភាពទឹកនៅតាម​ដងស្ទឹងគឺ ចាប់ពីវត្តសាក់សំពៅ ទៅស្ពានព្រែកជ្រៃ ទឹកស្រកគិតជាមធ្យម ០,៧ម៉ែត្រ។ ហើយ​ទឹកពីទំនប់៧មករា ទៅដល់ស្ពានសាក់សំពៅ ទឹកស្រកចុះ ០,០៤ម៉ែត្រ (ទឹកមានការស្រកចុះយឺត អាចបណ្តាលមកពីការសាងសង់ស្ពានកាត់ស្ទឹង​ក្រោមវត្តសាក់​សំពៅដោយការចាក់ដីបង្រួមស្ទឹង ដើម្បីសាងសង់ស្ពាន)។ ៣-សកម្មភាពការងារៈ ចុះតាម​ដានសភាពទឹកតាមដងស្ទឹង។ ដឹកដីចាក់បន្ថែមភ្លឺទំនប់ខាងលើវត្តសាក់សំពៅ ៥០០ ម៉ែត្រ។ ប៉ែកខាងលើទំនប់ ៧មករា (ប្រទះឡាងប្រវែង ៣៣០០ម៉ែត្រ )តម្លើងកម្ពស់សណ្តរ​លើ​តួទំនប់ចាស់។ រៀបបាវខ្សាច់នៅមុខរោងចក្រ។

ជាមួយគ្នានេះ មន្រ្ដីជំនាញបន្ដពិនិត្យបិទរូងនាគនៅតាមតួទំនប់ និងបិទបំពង់ស្ថា​នីយ​បូមទឹកកុំឱ្យទឹកហូរចូលសង្កាត់ក្រាំងពង្រ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ៕

ដោយ៖ សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print