រដ្ឋបាលខណ្ឌដូនពេញ នាំយកអំណោយឧបត្ថម្ភជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅក្នុងខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងលោស្រី ព្រមទាំងលោកស្រី នូ ថាវរី អភិបាលរងខណ្ឌដូនពេញ កាលពីយប់ថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក .ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ២០និង០០នាទី បានដឹកនាំមន្ត្រីរាជការចំណុះរដ្ឋបាលខណ្ឌដូនពេញ នាំយកអំណោយមួយចំនួនរបស់រដ្ឋបាលខណ្ឌ សង្កាត់ទាំង១១ ទីរួមផ្សារទាំង៣ និងអំណោយពីសប្បុរសជនមួយចំនួនទៀតប្រគល់ជូនររដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរួមចំណែកឧបត្ថម្ភជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅក្នុងខណ្ឌដង្កោរាជធានីភ្នំពេញ

លោក សុខ ពេញវុធ បានឲ្យដឹងថា អំណោយដែលរដ្ឋបាលខណ្ឌដូនពេញ បានធ្វើការប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញនៅពេលនេះរួមមាន៖ ថវិកាប្រមាណជាង ,៤០០,០០០រៀល, អង្ករចំនួន ២០បាវ ស្មើរនឹង ,០០០Kg, ទឹកត្រី ១០០យួរ, មី ៦៦កេសតូច, ត្រីខ ០៤កេសធំនិងកន្ទេល៤០ រួមទាំងសម្ភារៈប្រើប្រាស់ផ្សេងៗមួយចំនួនទៀតផងដែរ

បន្ថែមពីនេះ លោកសុខ ពេញវុធ ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់ដែលងាយរងគ្រោះ និងរងគ្រោះដោយទឹកជំនន់ទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះកូនចៅ និងសមាជិកគ្រួសារ និងស្ដាប់តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ដែលបាន និងកំពុងក៏ដូចជាត្រៀមអន្ដរាគមន៍ជួយសង្គ្រោះ។

សូមជម្រាបថា ជំនន់ទឹកភ្លៀង ដែលបង្កឡើងដោយព្យុះបន្តបន្ទាប់កន្លងមកនេះ បាននិងកំពុងវាយលុក នៅតាមបណ្តារាជធានីខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា បង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិរដ្ឋឯកជនមួយចំនួនផងដែរ៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print