ការវាយប្រហារគ្នា បង្អាប់បំផ្លាញគ្នាពាក់ព័ន្ធនឹងវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដែលនៅពេលនេះរុស្ស៊ីបានបង្ហាញការខឹងសម្បាយ៉ាងខ្លាំងដោយត្រូវគេទម្លាក់កំហុសដោយមិនដឹងខ្លួន។ កាលពីថ្ងៃទី១៦ ខែតុលា សារព័ត៌មានលោកខាងលិចបានផ្សាយថា ការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ផលិតដោយសាកលវិទ្យាល័យOxford របស់អង់គ្លេសនឹងក្លាយទៅជាសត្វស្វា។
អ្នកនាំពាក្យស្ថានទូតរុស្ស៊ីប្រចាំនៅអង់គ្លេសបានឲ្យដឹងថា «មានសារព័ត៌មានជាច្រើនរបស់ប្រទេសលោកខាងលិចបានព្យាយាមបំផ្លាញ កិត្តិយសរបស់រុស្ស៊ីនៅក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩។ យើងមិនដែលផ្សព្វផ្សាយនិយាយអាក្រក់ពីភាគីណាមួយនោះឡើយពាក់ព័ន្ធនឹងវ៉ាក់សាំងរបស់ប្រទេសលោកខាងលិច»។
មន្ត្រីជាន់ខ្ពស់របស់រុស្ស៊ីបានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយ លោកខាងលិច មានចេតនាចង់ឲ្យពលរដ្ឋស្អប់រុស្ស៊ី បោះបង់ការប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់រុស្ស៊ី ។ ទាំងនោះហើយទើបលោកខាងលិចមានចេតនាវាយប្រហារខ្លួនឯងទម្លាក់កំហុសឲ្យអ្នកដទៃ។សារព័ត៌មានលោកខាងលិចបានផ្សាយថា ចាក់វ៉ាក់សាំងផលិតដោយ Oxfordនឹងក្លាយទៅជាសត្វស្វា។
សារព័ត៌មានអង់គ្លេសបានចោទប្រកាន់ទីក្រុងមូស្គូបង្ហោះរូបភាពខ្លួនមនុស្សក្បាលស្វា ធ្វើឲ្យមានការសង្ស័យពីវ៉ាក់សាំងគ្មានប្រសិទ្ធភាពនិងសុវត្ថិភាពរបស់អង់គ្លេស។
សាស្ត្រាចារ្យ Pollard មកពីសាកលវិទ្យាល័យ Oxford បានឲ្យដឹងថា «វ៉ាក់សាំងប្រឆាំងកូវីដ-១៩គ្រប់ប្រភេទគឺដូចគ្នា រួមទាំងវ៉ាក់សាំងរបស់រុស្ស៊ីផងដែរ។ ដូច្នេះ យើងមិនបាននិយាយថាចាក់វ៉ាក់សាំងរបស់យើងក្លាយទៅជាសត្វស្វានោះឡើយ»។
ជាមួយគ្នានេះដែរអ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ីក៏បានច្រានចោលការទម្លាក់កំហុសទៅលើប្រទេសរុស្ស៊ី ដោយចាត់ទុកថានោះជា ព័ត៌មានក្លែងក្លាយ។ កន្លងមក វ៉ាក់សាំងផលិតដោយ Oxford បានចាក់សាកល្បងហើយធ្វើឲ្យអ្នកសាកល្បងធ្លាក់ខ្លួនឈឺដោយមិនដឹងមូលហេតុ ទើបសម្រេចផ្អាក ការសាកល្បង ៕