«សង្គ្រាមវ៉ាក់សាំង»រវាងរុស្ស៊ីនិងអឺរ៉ុប​បានផ្ទុះឡើង «ចាក់វ៉ាក់សាំងអង់គ្លេសក្លាយទៅជាសត្វស្វា»

ចែករំលែក៖

ការវាយប្រហារគ្នា បង្អាប់បំផ្លាញគ្នាពាក់ព័ន្ធនឹងវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ដែលនៅពេលនេះរុស្ស៊ីបានបង្ហាញការខឹងសម្បាយ៉ាងខ្លាំង​ដោយត្រូវគេទម្លាក់កំហុសដោយមិនដឹងខ្លួន។ ​កាលពីថ្ងៃទី​១៦ ខែតុលា សារព័ត៌មានលោកខាងលិចបានផ្សាយថា ការចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ ផលិតដោយសាកលវិទ្យាល័យ​Oxford របស់អង់គ្លេសនឹងក្លាយទៅជាសត្វស្វា។
អ្នកនាំពាក្យស្ថានទូតរុស្ស៊ីប្រចាំ​នៅអង់គ្លេស​បានឲ្យដឹងថា «​មានសារព័ត៌មានជាច្រើន​របស់ប្រទេសលោកខាងលិចបានព្យាយាមបំផ្លាញ កិត្តិយសរបស់រុស្ស៊ីនៅក្នុងសង្គ្រាមប្រឆាំងកូវីដ​-១៩​។ យើងមិនដែលផ្សព្វផ្សាយនិយាយអាក្រក់ពីភាគីណាមួយនោះឡើយពាក់ព័ន្ធនឹងវ៉ាក់សាំងរបស់ប្រទេសលោកខាងលិច​»។
មន្ត្រីជាន់ខ្ពស់របស់រុស្ស៊ីបានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយ លោកខាងលិច មានចេតនាចង់ឲ្យពលរដ្ឋ​ស្អប់រុស្ស៊ី បោះបង់ការប្រើប្រាស់វ៉ាក់សាំងប្រឆាំង​កូវីដ​-១៩ របស់រុស្ស៊ី ។ ទាំងនោះហើយទើបលោកខាងលិចមានចេតនាវាយប្រហារខ្លួនឯងទម្លាក់កំហុសឲ្យអ្នកដទៃ​។សារព័ត៌មានលោកខាងលិចបានផ្សាយថា ចាក់វ៉ាក់សាំងផលិតដោយ Oxfordនឹងក្លាយទៅជាសត្វស្វា​។
សារព័ត៌មានអង់គ្លេសបានចោទប្រកាន់ទីក្រុងមូស្គូ​បង្ហោះរូបភាពខ្លួនមនុស្សក្បាលស្វា ធ្វើឲ្យមានការសង្ស័យ​ពីវ៉ាក់សាំងគ្មានប្រសិទ្ធភាពនិងសុវត្ថិភាពរបស់អង់គ្លេស​។
សាស្ត្រាចារ្យ Pollard មកពីសាកលវិទ្យាល័យ Oxford បានឲ្យដឹងថា «វ៉ាក់សាំងប្រឆាំងកូវីដ​-១៩គ្រប់ប្រភេទគឺ​ដូចគ្នា រួមទាំងវ៉ាក់សាំងរបស់រុស្ស៊ីផងដែរ។ ដូច្នេះ យើងមិនបាននិយាយថា​ចាក់វ៉ាក់សាំងរបស់យើងក្លាយទៅជាសត្វស្វានោះឡើយ»។
ជាមួយគ្នានេះដែរ​អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ីក៏បានច្រានចោលការទម្លាក់កំហុសទៅលើប្រទេសរុស្ស៊ី ដោយចាត់ទុកថានោះជា ព័ត៌មានក្លែងក្លាយ។ កន្លងមក វ៉ាក់សាំង​ផលិតដោយ Oxford បានចាក់សាកល្បងហើយធ្វើឲ្យអ្នកសាកល្បងធ្លាក់ខ្លួនឈឺដោយមិនដឹងមូលហេតុ​ ទើបសម្រេចផ្អាក ការសាកល្បង ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print