ទឹកហូរគួចយកបុរសម្នាក់ទៅបាត់ ខណៈដែលហែលឆ្លងស្ទឹង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បុរសអ្នកកាប់ឬស្សីម្នាក់ត្រូវបានគំនួចទឹកហូរនាំយកទៅបាត់ នៅពេលដែលកំពុងតែហែលឆ្លងស្ទឹងត្រឡប់មកពីកាប់ឬស្សី ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោងជិត១រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នៅក្នុងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលត្រូវទឹកហូរយកទៅបាត់នេះ មានឈ្មោះ ទេព បឿន ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅក្នុងភូមិជីប្រង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

បើតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុបុរសម្នាក់បានហែលទឹកឆ្លងស្ទឹងទៅកាប់ឬស្សី ពេលកាប់រួចក៏ហែលទឹកត្រឡប់មកវិញ ប៉ុន្តែនៅពេលដែលត្រឡប់នេះដល់ពាក់កណ្តាលស្ទឹង ទឹកហូរខ្មួលខ្មាញ់ខ្លាំងពេក បុរសនោះមិនអាចទប់នឹងកម្លាំងទឹកហូរបាន ក៏ត្រូវទឹកហូរគួចយកទៅបាត់តែម្តង ។

នៅពេលដែលទឹកនាំយកទៅភ្លាមៗ ពលរដ្ឋដែលនៅក្បែរនឹងនាំគ្នារកដែលតែនៅតែមិនឃើញ រហូតដល់នឹងពេលម៉ោងជាង៧យប់ហើយនោះ នៅតែរកមិនឃើញនៅឡើយនោះទេ ហើយនៅពេលនេះ សមត្ថកិច្ច និង ពលរដ្ឋនៅតែតាមរាវរក បុរសរូបនេះដដែល ។

បើតាមការបញ្ជាក់របស់សមត្ថកិច្ចបានប្រាប់ថា បុរសរូបនេះប្រហែលជាអាចបាត់បង់ជីវិតហើយ ព្រោះរយៈពេលយូហើយនៅតែរកមិនឃើញ៕ដោយ៖ចន្ថា

...

     

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print