ភ្នំពេញ៖ សម្ភារជាស្បៀងអាហារ រួមមាន៖ មី ចំនួន ៥០ កេសធំ, អង្ករ ៥ តោន, ត្រីខ ២០ កេសធំ ដែលជាអំណោយឧបត្ថម្ភរបស់នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ត្រូវបានយកទៅប្រគល់ជូនអង្គភាពកងពលតូចលេខ៧០ ដើម្បីទំនុកបំរុងដល់កងកម្លាំងដែលកំពុងជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង។
ពិធីប្រគល់បានធ្វើឡើងនៅទីបញ្ជាការកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១៨ តុលា ឆ្នាំ២០២០នេះ ក្រោមវត្តមាន ឧត្ដមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ។
ឧត្ដមសេនីយ៍ឯក ហួត ឈាងអន បានពាំនាំការកោតសរសើរពីសំណាក់នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ ជូនចំពោះថ្នាក់ដឹកនាំកងកម្លាំងអន្តរាគមន៍សង្រ្គោះទាំងអស់ ដែលជាងមួយសប្តាហ៍មកនេះបានខិតខំអស់ពីកម្លាំងកាយចិត្តចេញប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាពបានទាន់ពេលវេលា៕
...
ដោយ៖ សិលា