រថយន្ត២គ្រឿងបុកគ្នាត្រង់ចំណុចផ្លូវបំបែកជាបួនជជែកយកត្រូវរៀងខ្លួន

ចែករំលែក៖

ភ្នំពេញ​៖​ ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តម៉ាកព្រូសបុកជាមួយរថយន្តហ៊ីយ៉ាន់ដាយដឹកទំនិញនៅត្រង់ចំណុចផ្លូវបំបែកជាបួនបណ្តាលឲ្យរងការខូចខាត តែភាគីទាំងសងខាងបានជជែកយកត្រូវរៀងៗខ្លួន។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៤០នាទីយប់​ ថ្ងៃទី១៨​ខែតុលា​ ឆ្នាំ២០២០​ នៅចំណុចស្តុបទួលទំពូង​ តាមបណ្តោយផ្លូវលេខ១៦៣​ កែងផ្លូវម៉ៅសេទុង​ ស្ថិតក្នុងសង្កាត់ទួលទំពូង​ទី១​ ខណ្ឌចំការមន​។

តាមប្រភពព័ត៌មានពីម្ចាស់រថយន្តហ៊ីយ៉ាន់ដាយ​ ពណ៌ស ពាក់ស្លាកលេខស្វាយរៀង3A 2368 បានឲ្យដឹងថា​ មុនពេលកេីតហេតុគាត់បានបើកតាមបណ្តោយផ្លូវម៉ៅសេទុង​ ក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់កន្លែងកេីតហេតុដោយភ្លេីងស្តុបនៅពណ៌ខៀវក៏បន្ថែមល្បឿនទៅមុខទៀត ភ្លាមនោះក៏មានរថយន្តម៉ាកព្រូសពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BH 3152 បេីកបរដោយនារីម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ១៦៣ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនក៏ជ្រុលមកបុកពីចំហៀងពេញទំហឹងបណ្តាលឲ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
បេីតាមភាគីខាងរថយន្តព្រូសបានឲ្យដឹងថា​ ដោយសារតែភ្លេីងស្តុបអាទិភាពខាងគាត់ពណ៌ខៀវទេីបគាត់បន្ថែមល្បឿនហេីយក៏ជ្រុលទៅបុករថយន្តហ៊ីយ៉ាន់ដាយបែបនេះតែម្តង។

ទោះយ៉ាងណាក៏ដោយសមត្ថកិច្ចចុះមកដល់ចំណុចកេីតហេតុធ្វេីការសម្របសម្រួលតែដោយសារតែភាគីខាងរថយន្តហ៊ីយ៉ាន់ដាយមិនចង់មានរឿងវែងឆ្ងាយក៏ព្រមយករថយន្តព្រូសទៅជួសជុលដេីម្បីបញ្ចប់រឿង៕

ដោយ​៖ សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print