សារអំពាវនាវរបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញេីជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ ដោយសារក្តីបារម្ភ ពីបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទូទាំងប្រទេស អាចងាយរងគ្រោះដោយយថាហេតុ ពីអ្វីៗបន្ថែម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ញើសារអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អនុវត្តនូវ
ការការពារខ្លួន ចំនួន៥ចំណុច ដូចខាងក្រោម៖
ទី១. សូមប្រជាពលរដ្ឋទាំងអស់ ជាពិសេសក្រុមគ្រួសារដែលមានកូនតូចៗ និងចាស់ជរា ត្រូវយកចិត្តទុកដាក់មើលថែទាំឱ្យបានល្អ និងបង្កេីនការប្រុងប្រយ័ត្នពីគ្រោះថ្នាក់លង់ទឹកស្លាប់នាពេលទឹកជំនន់​ដែលបណ្តាលឱ្យមានវិប្បដិសារីអស់មួយជីវិត។
ទី២. សូមប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទនាពេលទឹកឡេីង​ និងពេលទឹកស្រកទៅវិញ​ ដែលពួកវាអាចបង្កគ្រោះថ្នាក់​ដល់ជីវិត។
ទី៣.​ សូមគិតគូរពីសុខភាព និងការរក្សាអនាម័យ ធ្វើយ៉ាងណាគ្រប់ក្រុមគ្រួសារត្រូវបរិភោគទឹកដាំឆ្អិនល្អ ដើម្បីការពារកុំឱ្យកើតមានជំងឺរាគរូស ឬជំងឺរាតត្បាតនានា។
ទី៤.​ នៅពេលទឹកស្រក​ មុនពេលត្រឡប់ទៅរស់នៅលំនៅដ្ឋានវិញ សូមសម្អាតផ្ទះ​ ឬបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត​ និងមានអនាម័យ​​ ហេីយសូមបន្តប្រកបរបរចិញ្ចឹមជីវិត​ដេីម្បីស្តារសេដ្ឋកិច្ចគ្រួសារឡេីងវិញ។
និងទី៥.​ សូមបន្តទប់ស្កាត់ជំងឺកូវីដ-១៩​ ត្រូវពាក់ម៉ាស់​ លាងដៃនឹងសាប៊ូ និងមានស្មារតីប្រុងប្រយ័ត្នជានិច្ច ដោយអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល និងទម្លាប់រស់នៅតាមបែបគន្លងថ្មី។

សារអំពាវនាវខាងលេីនេះ​បានធ្វេីឡេីង​ក្នុងឱកាសដែល​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានអញ្ជេីញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័សនៅតាមស្ទឹងព្រែកត្នោត ចំនួន ៣.៣៨៤គ្រួសារ រស់នៅក្នុងសង្កាត់ចំនួន៩ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print